ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាញ់សម្លាប់ថៅកែអង្ករ«ថៅកែស្រី»ម្នាក់រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយនៅខេត្តត្បូងឃ្មុំដោយសារតែភ្លើងប្រចណ្ឌ

20

ត្បូងឃ្មុំករណីបុរសម្នាក់បាញ់សម្លាប់ថៅកែអង្ករ រួចហើយបាញ់សម្លាប់ខ្លួនតាមក្រោយ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នាភូមិស្រែសៀម ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ផ្ដើមចេញពីភ្លើងប្រចណ្ឌ។

ព័ត៌មានបន្ថែម បានឲ្យដឹងថា៖បុរសម្នាក់ជាជនដៃសដល់ឈ្មោះ វណ្ណ ត្រកាល អាយុ៤៣ឆ្នាំ  មុខរបរអ្នករកស៉ីអង្ករស្នាក់នៅភូមិស្រែសៀម ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ចំណែកជនរងគ្រោះពទី១ឈ្មោះ គីម លាងអេង ភេទស្រី អាយុ៤២ឆ្នាំ មុខរបរថៅកែអង្ករ មានទីលំនៅភូមិស្រែសៀម ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ស្លាប់កន្លែងកើតហេតុ) និងបុរសម្នាក់ទៀត ឈ្មោះ សុខ វណ្ណដេត អាយុ៤៤ឆ្នាំ មុខរបរជាមន្រ្តីនគរបាលក្រសួងមហាផ្ទៃមានទីលំនៅភ្នំពេញ (ស្លាប់កន្លែងកើតហេតុ)។

សមត្ថកិច្ចនៅកន្លែងកើតហេតុថា៖ការបាញ់ប្រហារខាងលើនេះ គឺផ្ដើមចេញពីភ្លើងប្រចណ្ឌរបស់ជនដៃដល់ទៅលើស្ដ្រីរងគ្រោះ ជាមួយបុរសម្នាក់ទៀត (មន្រ្តីនគរបាលនៅក្រសួងមហាផ្ទៃ) ដែលគ្រោងភ្ជាប់ពាក្យជាមួយគ្នា នៅអំឡុងចុងខែមីនានេះ ខណៈដែលថៅកែអង្ករ និងបុរសជនដៃដល់ធ្លាប់មានទំនាក់ទំនងជាមួយគ្នាកាលពីពេលកន្លងមក។

 ចំពោះអំពើឃាតកម្មដ៏សាហាវមួយនេះ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ កំពុងសួរនាំបន្តទៀត រកឲ្យឃើញមូលហេតុពិតប្រាកដ៕

អត្ថបទដែលជាប់ទាក់ទង