ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បំផ្ទុះគ្រាប់បែកបណ្តាលឲ្យស្លាប់ប្រពន្ធនិងរបួសធ្ងន់ខ្លួនឯងដោយផ្តើមពីភ្លើងប្រចណ្ឌ

18

រតនគិរី៖ម្សិលមិញនៅខេត្តត្បូងឃុំថ្ងៃនេះមន្ត្រីយោធាម្នាក់ នៅខេត្តរតនៈគីរីបានបំផ្ទុះគ្រាប់បែកបណ្តាលឲ្យ ស្លាប់ប្រពន្ធ និងរបួសធ្ងន់ខ្លួនឯង ។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣៖៣០ទៀបភ្លឺ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិក្រឡា ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី។ ក្រោយកើតហេតុកម្លាំងនគរបាលស្រុកអូរជុំ សហការជាមួយកម្លាំងនគរបាលជំនាញនៃស្នងការនគរបាលខេត្តរតនគិរី ចុះដល់កន្លែងកើតហេតុ។

នគរបាលស្រុកអូរជុំប្រាប់ឲ្យដឹងថា ទាហ៊ានដែលបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនឯងនិងភរិយា,ជនបង្ក(ជនសង្ស័យ) ឈ្មោះ កាទ្រិង កើល ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិគ្រឹង មុខរបរយោធា នៅកងពលលេខ១២៨ ឈរជើងនៅភ្នំទ្រព្យ រងរបួសធ្ងន់បញ្ជូនទៅសម្រាកព្យាបាលនៅប្រទេសវៀតណាម។ជនរងគ្រោះជាប្រពន្ធមានឈ្មោះ៖រ៉ាវែ សុភា ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិគ្រឹងមុខរបរគ្រូបង្រៀន(ប្រពន្ធ) ស្លាប់នឹងកន្លែងក្នុងបន្ទប់ដេក។

សមត្ថកិច្ចឱ្យដឹងទៀតថា ករណីខាងលើនេះផ្តើមចេញពីជម្លោះគ្រួសារ (ប្រចណ្ឌប្រពន្ធមានសាហាយស្មន់)។ បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីបងប្អូនជនជាតិ៕

អត្ថបទដែលជាប់ទាក់ទង