ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខេត្តតាកែវនឹងរៀបចំព្រឹត្តការណ៍ «តាកែវសង្ក្រាន្តឆ្នាំ២០២៦» នៅបរិវេណសួនច្បារមាត់បឹងតាកែវរយះពេល៣ថ្ងៃ

19

តាកែវមិនខុសពីឆ្នាំមុនៗ ដើម្បីបង្ករភាពសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋ និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី ខាងមុខនេះ អាជ្ញាធរខេត្តតាកែវ នឹងរៀបចំ «ព្រឹត្តការណ៍តាកែវសង្ក្រាន្ត ឆ្នាំ២០២៦» ដែលមានរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៤-១៥-១៦ ខែមេសា ខាងមុខ នៅបរិវេណសួនច្បារមាត់បឹងតាកែវ។
  ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ និងសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការរៀបចំព្រឹត្តការណ៍សង្ក្រាន្តតាកែវ ឆ្នាំ២០២៦ នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦នេះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ ថាដើម្បីបង្កភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អាជ្ញាធរខេត្ត និងរៀបចំព្រឹត្តការណ៍តាកែវសង្ក្រាន្ត រយៈពេល៣ថ្ងៃ នៅសួនច្បារមាត់បឹងតាកែវ ដោយមានរៀបចំទីតាំងកម្សាន្តសប្បាយជាច្រើនកន្លែង រួមមាន៖ ភូមិមរតកវប្បធម៌ប្រវត្តិសាស្រ្ត ភូមិល្បែងប្រជាប្រិយ តំបន់ត្រជក់ចិត្ត ពីធីសាសនា ការសម្ដែងសិល្បៈបុរាណ និងការតាំងបង្ហាញមុខម្ហូបល្បីៗប្រចាំខេត្តតាកែវជាច្រើនទៀត។

លោកអភិបាលខេត្តតាកែវ បានបន្តថា ក្រៅពីការៀបចំសង្ក្រាន្តរយៈពេល៣ថ្ងៃ នៅមុខថ្ងៃចូលឆ្នាំមកដល់ អាជ្ញាធរខេត្តក៏បានរៀបចំការប្រណាំងរទះគោសាឡីផងដែរ គឺនៅថ្ងៃសៅរិ៍ ទី១១ ខែមេសា នៅបរិវេណសាលានយោបាយ ស្ថិតនៅភូមិ៣ សង្កាត់រកាក្នុងក្រុងដូនកែវ។
  
នៅក្នុងឱកាសនោះ លោកអភិបាលខេត្តតាកែវ ក៏បានណែនាំដល់អាជ្ញាធរក្រុង ស្រុក ត្រូវសហការជាមួយបណ្ដាវត្តអារាមនានារៀបចំសង្ក្រាន្ត និងលេងល្បែងប្រជាប្រិយ ដើម្បីថែរក្សាមរតកវប្បធម៌ខ្មែរ ក្នុងនោះដែរក៏ត្រូវពង្រឹងការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ ដោយបង្កើនការយកចិត្តទុកដាក់ខ្ពស់ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ការរៀបចំសោភ័ណភាព មានការតុបតែងលម្អតាមដងផ្លូវ និងទីតាំងប្រារព្ធពិធីឱ្យមានភាពទាក់ទាញស្រស់ស្អាតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង