ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការងារ​ជួសជុល​ផ្លូវ​ជាតិលេខ ៩ ក្នុងខេត្តព្រះវិហារបានស្អាតមានគុណភាព សោភណ្ឌភាពបង្កើន​សុវត្ថិភាព​និង​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរទៅមករបស់​ប្រជាពលរដ្ឋ

23

ព្រះវិហារ៖នៅ​ថ្ងៃ​ទី ១៨ ខែ​មីនា ឆ្នាំ ២០២៦ ក្រុមការងារ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ បាន​ធ្វើ​សកម្មភាព​ស្រោចកៅស៊ូបន្ថែមពីលើ(Reseal) ដើម្បីបន្តអាយុកាលរបស់ផ្លូវ លើផ្លូវ​ជាតិលេខ ៩ ក្នុង​ភូមិសាស្ត្រ​ស្រុក​ឆែប។ ការងារ​នេះ​មាន​គោលដៅ​បង្កើន​ល្បឿន និង​សុវត្ថិភាព​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ។

លោកសំ លាងទ្រីប្រធានមន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារបានឱ្យដឹងថា៖ក្រុមការងារ​បាន​អនុវត្ត​ការ​ស្រោចកៅស៊ូ​ បន្ថែមពីលើ(Reseal) នៅ​លើ​កំណាត់​ផ្លូវ​ជាតិលេខ ៩ ត្រង់​ចន្លោះ​គីឡូម៉ែត្រ គម ៥៣៥+២៧០ ដល់ គម ៥៣៩+២៧០។ ការ​ងារ​នេះ​ជា​ផ្នែក​មួយ​នៃ​ផែនការ​ថែទាំ​ខួប ដើម្បី​ធានា​ថា​ផ្លូវ​នៅ​តែ​មាន​គុណភាព​ល្អ និង​អាច​ប្រើប្រាស់​បាន​យូរអង្វែង។

ដោយបានមើលឃើញពីការយកចិត្តទុកដាក់ពីមន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ បានធ្វើការជួសជុលកែលម្អរផ្លូវក្នុងខេត្តកន្លងមកនិងបច្ចុបុបន្នជាបន្តបន្ទាប់ឥតឈប់ឈរនេះធ្វើឱ្យប្រជាពលរដ្ឋដែលឆ្លងកាត់បានសម្ដែងនូវការកោត

សរសើរដល់លោកប្រធានមន្ទីរដែលដឹកនាំការងារជួសជុលផ្លូវបានស្អាតមានគុណភាពនិងមានសោភណ្ឌភាពថែមទៀតពិសេសនោះការធ្វើដំណើររបស់ប្រជាពលរដ្ឋកាន់តែងាយស្រួលលឿន៕

អត្ថបទដែលជាប់ទាក់ទង