ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូនប្រុសអភិបាលស្រុកកងមាសខេត្តកំពង់ចាមបើករថយន្តក្នុងស្ថានភាពស្រវឹងបុកក្មេងវ័យជំទង់ម្នាក់រួចបោះសម្ដីថា «ងាប់សង២មុឺនដុល្លារ» ត្រូវពលរដ្ឋខឹងសម្បាប្រេីហិង្សាម្នាក់មួយដៃបែកក្បាល

19

ភ្នំពេញ៖កូនប្រុសម្នាក់របស់អភិបាលស្រុកកងមាសខេត្តកំពង់ចាម និងមានតួនាទីជាមន្ដ្រីរាជការបានបើករថយន្ដក្នុងស្ថានភាពស្រវឹងជោគជាំ បុកអ្នកធ្វើដំណើរតាមដងផ្លូវបណ្ដាលឲ្យរងរពួសធ្ងន់ រួចបោះសម្ដីមើលងាយគេឯងថា«បើងាប់សង២មុឺនដុល្លារ» ស្រាប់តែប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុខឹងសម្បា នាំគ្នាវាយម្នាក់មួយដៃបែកក្បាល។

ហេតុការណ៍ នេះ បាន កេីត ឡើង នៅយប់ថ្ងៃ ទី ១៨ ខែ មីនា ឆ្នាំ ២០២៦ ស្ថិត នៅ តាម បណ្ដោយ ផ្លូវ លេខ១៧១១ ក្នុង សង្កាត់ គីឡូម៉ែត្រ លេខ៦ ខណ្ឌ ឫស្សីកែវ រាជធានី ភ្នំពេញ ។ 

ជនបង្កដែលស្រវឹងជោគជាំ បើករថយន្ដម៉ាក FORTHING ពាក់ ផ្លាក លេខ កម្ពុជា P.YEAN.7 បានបេីក បុក ម៉ូតូ មួយគ្រឿង ម៉ាក HONDA TODAY ពាក់ ផ្លាក លេខ ភ្នំពេញ 1J-4604 បណ្ដាលឲ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យ។ ភ្លាមៗនោះប្រជាពលរដ្ឋ បានហាមមិនឲ្យសមត្ថកិច្ចនាំខ្លួនម្ចាស់រថយន្តទៅប៉ុស្តិ៍នោះទេឲ្យនៅរង់ចាំខាងក្រុមគ្រួសារមកសិនទើបឲ្យទៅ ។

ភ្លាមៗនោះកម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌឫ ស្សីកែវ បានចុះមកដល់ទីតាំងខាងលេី និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ ដេីម្បីចុះមកធ្វេីការវាស់វែងយករថយន្ត និងម៉ូតូខាងលេីទៅរក្សាទុក ដេីម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង