ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោងតែងតាំងលោកឧត្តមសេនីយ៍ត្រីសេនសុភាពជាប្រធាននាយកដ្ឋានប្រឆាំងល្បែងពាណិជ្ជកម្មជំនួសលោកឧត្តមសេនីយ៍ឯកសៀងសេន

19

ភ្នំពេញតាមសេចក្តីសម្រេច និងតាមការបញ្ជាក់របស់មន្រ្តីនគរបាលជាន់ខ្ពស់ ដែលទទួលបាន, លោកឧត្តមសេនីយ៍ត្រី សេន សុភាព អនុប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង នឹងត្រូវបានចូលកាន់តំណែង ជាប្រធាននាយកដ្ឋានប្រឆាំងល្បែងពាណិជ្ជកម្ម ជំនួសលោកឧត្តមសេនីយ៍ឯក សៀង សេន ដែលទទួលភារកិច្ចថ្មី។ 

គួរបញ្ជាក់ដែរថា៖លោកឧត្តមសេនីយ៍ត្រី សេន សុភាព ជាកូនប្រុសឯកឧត្ដម ស៊ិន សេន អតីតអនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃក្នុងអំឡុងពាក់កណ្ដាលទសវត្ស១៩៨០រហូតដល់ចុងទសវត្ស១៩៩០ហើយឯកឧត្ដមក៏បានទទួលមរណៈភាព។ 

តាមការគ្រោងទុកនៅវេលាម៉ោង ២រសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នឹងអញ្ជើញប្រកាសចូលកាន់តំណែងប្រធាននាយកដ្ឋានប្រឆាំង បទល្មើសល្បែងពាណិជ្ជកម្មថ្មី។ 

លោក សេន សុភាព ត្រូវបានគេដឹងថា ជានាយនគរបាលម្នាក់មានចំណេះដឹងខ្លាំង ជ្រៅជ្រះ មានសមត្ថភាព ហើយលោករៀនចប់នៅអាមេរិក និងអូស្ត្រាលីទៀតផង៕

អត្ថបទដែលជាប់ទាក់ទង