ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្រ្តីសសុខា ៖ឲ្យប៉ូលីសផ្អាកចាប់ផាកពិន័យរឿងរឹតបន្តឹងចរាចរណ៍ទាំងផ្លូវលំនិងផ្លូវជាតិតែការត្រួតពិនិត្យអាវុធជាតិផ្ទុះនិងគ្រឿងស្រវឹងនៅបន្តអនុវត្ត

170

ភ្នំពេញ៖អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា លោកបានឲ្យផ្អាកការចាប់ផាកពិន័យរឿងរឹតបន្តឹងចរាចរណ៍ទាំងផ្លូវលំ និងផ្លូវជាតិ តែការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹងនៅបន្តអនុវត្ត។

នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្រ្តី ស សុខា បានថ្លែងថា «យើងបានផ្អាកអស់ហើយ យើងធ្វើតែត្រួតពិនិត្យគ្រឿងស្រវឹង និងអាវុធជាតិផ្ទុះ ការផាកពិន័យទាំងផ្លូវលំ និងផ្លូវជាតិ គឺឲ្យផ្អាកទាំងអស់»។ 

ទោះបីមានការណែនាំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏ដោយ តែនៅតាមគោលដៅគេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋ បានថតបង្ហោះពីសកម្មភាពដែលក្រុមមន្ត្រីនគរបាលចរាចរណ៍ កំពុងបន្តសកម្មភាពចាប់ផាកពិន័យចរាចរណ៍ ដដែល។ តើនៅត្រង់ចំណុចនេះ មន្ត្រីនគរបាលចរាចរណ៍ បានទទួលការណែនាំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែរឬទេ?និងហើយឬនៅ៕

អត្ថបទដែលជាប់ទាក់ទង