អភិបាលរាជធានីភ្នំពេញចាត់តំណាងចុះសួរសុខទុក្ខភ្ញៀវទេសចរជនជាតិរុស្ស៊ី២នាក់ជួបគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវមាត់ទន្លេ
ភ្នំពេញ៖នៅរសៀលថ្ងៃទី២៦មីនា២០២៦នេះឯកឧត្ដម ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះសួរសុខទុក្ខភ្ញៀវទេសចរជនជាតិរុស្ស៊ី២នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦។
ក្នុងឱកាសនោះឯកឧត្ដម ឆាយ វីរៈ បានពាំនាំនូវការផ្តាំផ្ញើពីអភិបាលរាជធានីភ្នំពេញ និងសូមជូនពរឲ្យជនរងគ្រោះទាំង២នាក់ បានឆាប់ជាសះស្បើយឡើងវិញ។ ជនរងគ្រោះទាំង២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យអង្គឌួង៕
