ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមហ៊ុន ម៉ានី៖យើងទាំងអស់គ្នាបន្តជ្រោងទង់នៃការកែទម្រង់រដ្ឋបាលសាធារណៈឆ្ពោះទៅមុខបន្ថែមទៀត,ស្មារតីនៅជាមួយជាតិកងកម្លាំង និង ជនភៀសសឹក គ្រប់វេលា 

123

ភ្នំពេញ៖រយៈពេល២ឆ្នាំកន្លះកន្លងមក ក្រសួងមុខងារសាធារណៈ ក្នុងនាមជាសេនាធិការនៃរាជរដ្ឋាភិបាល នីតិកាលទី៧ បានសម្រេចសមិទ្ធផលជាបន្តបន្ទាប់ ក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ ទោះប្រឈមនឹងវិញ្ញាសាស្មុគស្មាញទាំងក្នុង និងក្រៅប្រទេស។ នេះជាការថ្លែងបញ្ជាក់របស់ឯកឧត្ដមហ៊ុន ម៉ានីឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ។

ឯកឧត្ដមបញ្ជាក់ទៀតថា៖សមិទ្ធផលទាំងនេះមិនអាចកាត់ផ្តាច់ពីការចូលរួមយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឯកភាពជាទស្សនៈ គោលជំហរ និងសកម្មភាពរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងមុខងារសាធារណៈ និងក្រោមចក្ខុវិស័យច្បាស់លាស់ និងការតម្រង់ទិសជាប្រចាំរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី។

 ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងមុខងារសាធារណៈ ព្រមទាំងក្រសួង ស្ថាប័ន និងដៃគូជាតិ-អន្តរជាតិ ចំពោះកិច្ចសហការ និងការគាំទ្រជាបន្តបន្ទាប់។ក្នុងបរិការណ៍ដែលស្ថានការណ៍ពិភពលោកវិវត្តយ៉ាងស្មុគស្មាញ ការកែទម្រង់រដ្ឋបាលសាធារណៈ ត្រូវបានសម្រួច ដោយពិនិត្យវាយតម្លៃស្ថានភាពផ្ទៃក្នុងនៃប្រព័ន្ធរបស់យើងជាប្រចាំ; កត្តាខាងក្រៅដែលជះមកលើស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គមកម្ពុជា និងបទពិសោធន៍អនុវត្តនៃប្រទេសនានា ដើម្បីជាប្រយោជន៍ចំពោះប្រទេស និងប្រជាជនរៀងៗខ្លួន ព្រមទាំងឆ្លើយតបទៅនឹងការរំពឹងទុកដែលបន្តកើនឡើងជាលំដាប់របស់ប្រជាជន។ 

ឯកឧត្ដមហ៊ុន ម៉ានីឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានលើកឡើងថា៖ប្រព័ន្ធរដ្ឋបាលសាធារណៈ គឺជាសរសៃឈាមនៃដំណើរការរដ្ឋ និងជាស្នូលនៃការពង្រឹងភាពប្រកួតប្រជែងកម្ពុជា ស្របតាមទស្សនៈរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានចាត់ទុក «ការកែទម្រង់រដ្ឋបាលសាធារណៈ គឺជាបេះដូងនៃការកែទម្រង់ និងប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល» និងស្មារតីទស្សនវិជ្ជារបស់ សម្តេចតេជោ ហ៊ុន សែន «កែទម្រង់-រស់, មិនកែទម្រង់-ស្លាប់»។  ពិតណាស់ ឆ្នាំ២០២៥ ជាចំណុចរបត់ដ៏ធំសម្រាប់កម្ពុជា ជាពិសេសក្នុងស្ថានភាពកាន់តែមិនប្រាកដប្រជា យើងទាំងអស់គ្នាជាប្រជាជនខ្មែរត្រូវតែរឹងមាំ ប្រឹងប្រែងដោយខ្លួនឯង និងសម្លឹងមើលឱ្យបានឆ្ងាយ អំពីគោលដៅដែលនាវាកម្ពុជាកំពុងឆ្ពោះទៅ ជាពិសេសសម្រាប់ឆ្នាំ២០៥០។

ឯកឧត្ដមហ៊ុន ម៉ានី សូមយើងទាំងអស់គ្នាបន្តជ្រោងទង់នៃការកែទម្រង់រដ្ឋបាលសាធារណៈឆ្ពោះទៅមុខបន្ថែមទៀត។ កិច្ចការដែលយើងកំពុងអនុវត្ត មិនមែនគ្រាន់តែចេញមកពីការចាត់តាំងប៉ុណ្ណោះទេ ប៉ុន្តែយើងបាននិងកំពុងអនុវត្តដោយឆន្ទៈ និងទឹកចិត្ត សំដៅចូលរួមចំណែកពង្រឹងភាពធន់ និងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ព្រមទាំងកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ដើម្បីប្រែក្លាយទៅជារដ្ឋបាលទំនើប មានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ សម្រាប់ជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយ៕

អត្ថបទដែលជាប់ទាក់ទង