ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមកែវរតនៈ ថា៖ប្រេងនិងឧស្ម័នកំពុងបន្តនាំចូលមកកម្ពុជាទោះបីសភាពការណ៍សង្គ្រាមនៅមជ្ឈិមបូព៌ានៅតានតឹងខ្លាំងក៏ដោយ

131

ភ្នំពេញ៖ឯកឧត្ដមកែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល អះអាងថា ក្នុងពេលបច្ចុប្បន្ននេះ ប្រេង និងឧស្ម័ន កំពុងបន្តនាំចូលមកកម្ពុជា ដើម្បីមកបង្គ្រប់ការផ្គត់ផ្គង់ និងបំពេញតម្រូវនៅកម្ពុជា ទោះបីសភាពការណ៍សង្គ្រាមនៅមជ្ឈិមបូព៌ានៅតានតឹងខ្លាំងក៏ដោយ។

ក្នុងឱកាសដែល ចុះពិនិត្យស្ថានីយបូមប្រេងរបស់ក្រុមហ៊ុន តេលា ស្ថិតនៅខេត្តព្រះសីហនុ ឯកឧត្ដមបានបញ្ជាក់ថា បើទោះបីជាស្ថិតក្នុងសភាពការលំបាកក៏ដោយ ប៉ុន្តែក្រុមហ៊ុនបានស្វះស្វែងរកប្រភពផ្គត់ផ្គង់ឱ្យអស់លទ្ធភាព ទាំងប្រេងសាំង ប្រេងម៉ាស៊ូត និងឧស្ម័ន ធ្វើយ៉ាងណាយកមកបំពេញតម្រូវការពលរដ្ឋ៕ 

អត្ថបទដែលជាប់ទាក់ទង