ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយអនុវត្តចាប់ពីថ្ងៃទី៤ខែមេសាឆ្នាំ២០២៦ដោយប្រេងសាំង៥៥០០រៀលនិងប្រេងម៉ាស៊ូត៨១០០រៀលក្នុង១លីត្រ
ភ្នំពេញ៖ក្រសួងពាណិជ្ជកម្ម នៅយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹងស្តីពី៖ ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦។
-ប្រេងសាំង ៥ ៥០០ រៀល/លីត្រ
-ប្រេងម៉ាស៊ូត ៨ ១០០ រៀល/លីត្រ។
យោងប្រកាសអន្តរក្រសួងលេខ០០៨៣ ពណ. អវឯ.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែ និងថាមពល ស្តីពីការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា
យោងលើការព្រមព្រៀង លើរូបមន្តកំណត់តម្លៃជាមួយក្រុមហ៊ុនប្រេងឥន្ធនៈដែលប្រកបអាជីវកម្មនៅកម្ពុជា
– យោងការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់និងអន្តរជាតិរាជរដ្ឋាភិបាលបាន ១. បន្តបញ្ចុះចំនួន ៦,៥សេនដុល្លារ/លីត្រ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ ២. បន្តបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិ ឡើងលើស ១០០ដុល្លារ/បារ៉ែល ៣. ពន្ធគយ ០ (សូន្យ) ដុល្លារ និង ៤. ផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ធនៈបន្តកើនឡើងនៅ ទីផ្សារអន្តរជាតិ ក៏ដូចជាថ្លៃដឹកជញ្ជូននិងថ្លៃធានារ៉ាប់រងមានការកើនឡើងខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេច បញ្ចុះ អាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ, បញ្ចុះអាករពិសេសលើប្រេងសាំងពី ៣០% មក ១៥% នឹង ប្រេងម៉ាស៊ូត ពី ៤% មក ០% និង បញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំងពី ១០% មក ៤% និងប្រេងម៉ាស៊ូត ពី ១០% មក ០% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួសសរុបចំនួន ៦% សម្រាប់ប្រេងសាំង និង ១០% សម្រាប់ប្រេងម៉ាស៊ូត។
ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈត្រូវអនុវត្ត ចាប់ពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ រហូតដល់ថ្ងៃជូនដំណឹងបន្ទាប់ គឺត្រូវលក់ ៥ ៥០០រៀល/លីត្រ សម្រាប់ប្រេងសាំងធម្មតា (Gasoline 92) និង ៨ ១០០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត (Gasoil 10ppm)។
តារាងថ្លៃលក់រាយប្រេងឥន្ធនៈនៅលើទីផ្សារកម្ពុជា
ល.រអធិប្បាយថ្លៃប្រេងអន្តរជាតិជាមធ្យម (Average MOPS)ពន្ធ៖ពន្ធគយអាករពិសេស (ប្រេងសាំងបញ្ចុះពី ៣០% មក ១៥% និងប្រេងម៉ាស៊ូតបញ្ចុះពី ៤% មក ០%)០,០៧៨៥ ដុល្លារបុព្វលាភ (Premium)អាករលើតម្លៃបន្ថែម (ប្រេងសាំងបញ្ចុះពី ១០% មក ៤% និងប្រេងម៉ាស៊ូតបញ្ចុះពី ១០% មក ០%)ថ្លៃលក់រាយ/លីត្រ (គិតជាដុល្លារ)ថ្លៃធានានិរន្តរភាពនៃការផ្គត់ផ្គង់ (ដោយគិតបញ្ចូលទាំងថ្លៃដឹកជញ្ជូន និងសេវាធានា រ៉ាប់រងដែលក្រុមហ៊ុនត្រូវទទួលបន្ទុក)
៧ ក្រុមហ៊ុនប្រេងឥន្ធនៈបញ្ចុះតម្លៃG ថ្លៃដែលត្រូវដាក់លក់រាយ/លីត្រ (គិតជាដុល្លារ)៩ ថ្លៃដែលត្រូវដាក់លក់រាយ/លីត្រ (គិតជារៀល)ប្រេងសាំងធម្មតា/លីត្រ Gasoline 92ប្រេងម៉ាស៊ូត/លីត្រ Gasoil 10ppm១០,៨៨២២ ដុល្លារ១,៦៩៤៤ ដុល្លារ២០,០៧៨៥ ដុល្លារ០,០០០០ ដុល្លារ០,០០០០ ដុល្លារ០,០០០០ ដុល្លារអាករបន្ថែម០,០០០០ ដុល្លារ
០,០០០០ ដុល្លារ០,០០០០ ដុល្លារ
៣០,២០ ដុល្លារ០,២៣ ដុល្លារ៤០,០៤៦៤ ដុល្លារ
០,០០០០ ដុល្លារہے១,២០៧២ ដុល្លារ១,៩២៤៤ ដុល្លារ០,១៧១៥ដុល្លារ០,១១៥០ដុល្លារ០,០១ ដុល្លារ
០,០១ ដុល្លារ១,៣៧ ដុល្លារ២,០៣ ដុល្លារ
៥ ៥០០ រៀល៨ ១០០ រៀល
– អត្រាប្តូរប្រាក់ផ្លូវការ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ដែលស្មើនឹង ៤ ០០០រៀល/ដុល្លារអាម៉េរិក។ សម្គាល់៖ – ថ្លៃប្រេងឥន្ធនៈមុនការបញ្ចុះអាករបន្ថែម, អាករពិសេស និងអាករលើតម្លៃបន្ថែម៖ ប្រេងសាំង ៥ ៥០០ រៀល/លីត្រ និងប្រេងម៉ាស៊ូត ៨ ៧០០ រៀល/លីត្រ។
ប្រកួតប្រជែងជាក់ស្តែងនៃទីផ្សារនៅកម្ពុជា។ – ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាដែលបានគណនា និងបង្ហាញខាងលើ គឺផ្អែកលើតម្លៃប្រេងឥន្ធនៈដែលបានប្រែប្រួលនៅលើទីផ្សារអន្តរជាតិ ស្របតាម៉ារីកា ដូចបានយោងខាងដើម។ បណ្តាស្ថានីយលក់រាយប្រេងឥន្ធនៈនៅកម្ពុជា អាចលក់ប្រេងក្នុងតម្លៃណាមួយ ដែលទាបជាងថ្ងៃដែលបានពិណនាខាងលើ។
អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន ម៉ោង ០០:០០ (សូន្យ) ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦៕
