កម្លាំងអាវុធហត្ថខេត្តព្រះសីហនុបើកប្រតិបត្តិការចុះទៅបង្ក្រាបករណីបង្ខាំងមនុស្សខុសច្បាប់និងរកឃើញមានបទល្មើស Scam Online នៅកាស៊ីណូហ្គាន់ដាវ
ព្រះសីហនុ៖កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការចុះទៅបង្ក្រាបករណីបង្ខាំងមនុស្សខុសច្បាប់ និងបានរកឃើញមានបទល្មើស Scam Online នៅកាស៊ីណូ ហ្គាន់ដាវ នៅក្រុងព្រះសីហនុ នៅល្ងាចថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦នេះ។
ក្រោយទទួលបានព័ត៌មានស្តីពីការបង្ខាំងជនជាតិចិន ដោយការធ្វើទារុណកម្មនៅបន្ទប់ជាន់ទី១៦ នៃកាស៊ីណូ ហ្គាន់ដាវ ក្រុងព្រះសីហនុ រួចមក, កម្លាំងអាវុធហត្ថខេត្ត ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្ត ក្រោមការសម្របសម្រួលពីតំណាងអយ្យការ បានចុះទៅស្រាវជ្រាវភ្លាមៗ ហើយឈានដល់ការបង្ក្រាបបទល្មើសជាក់ស្តែងតែម្តង ដោយខឃាត់ខ្លួនក្រុមជនល្មើសមួយចំនួន។
តាមសេចក្តីរាយការណ៍ដដែល, ពេលប្រតិបត្តិការបង្ក្រាបបទល្មើសបង្ខាំងធ្វើទារុណកម្មជនរងគ្រោះខាងលើនេះ កម្លាំងអាវុធហត្ថបានរកឃើញមានបទល្មើស Scam Online ដែលក្រុមជនល្មើសបានប្រព្រឹត្តនៅក្នុងកាស៊ីណូនេះផងដែរ ហើយនៅពេលនេះកម្លាំងអាវុធហត្ថកំពុងប្រតិបត្តិការបង្ក្រាប ដោយឃាត់ខ្លួនក្រុមជនល្មើសជាច្រើននាក់៕
