បាញ់សម្លាប់អតីតប្រពន្ធ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ នៅផ្សារស្គន់ ស្រុកជើងព្រៃ, ផ្ដើមចេញពីភ្លើងប្រចណ្ឌ
កំពង់ចាម៖នៅវេលាថ្ងៃត្រង់ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ មានករណីឃាតកម្មមួយបានកើតឡើង នៅក្នុងផ្សារស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយអតីតប្ដីបាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ។
បើតាមសេចក្ដីរាយការណ៍ជំហានដំបូង បានបញ្ជាក់ថា បុរសខ្មាន់កាំភ្លើង និងស្ដ្រីរងគ្រោះជាអតីតប្ដីប្រពន្ធនឹងគ្នា ដែលទើបលែងលះគ្នាជិត១ខែហើយ ។ មូលហេតុដែលនាំឲ្យមានអំពើឃាតកម្មនេះកើតឡើង ទំនងផ្ដើមចេញពីភ្លើងប្រចណ្ឌ។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញ កំពុងពិនិត្យនៅទីតាំងកើតហេតុ និងចាត់ការបន្ដតាមនីតិវិធី៕
