នាព្រឹកថ្ងៃទី១១មេសានេះសម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនិងឯកអគ្គរដ្ឋទូតចិនអញ្ជើញបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោដំណាក់កាលទី២
ភ្នំពេញ៖នៅព្រឹកថ្ងៃសៅរ៍ ៩រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃ ទី ១១ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីភាពរួម គ្នា បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោដំណាក់កាលទី២។
ពិធីបើកការដ្ឋាននាព្រឹកថ្ងៃនេះ ត្រូវបានរៀបចំឡើងយ៉ាងមហោឡារឹកនៅលើទឹកដី នៃ ខេត្ត តា កែវ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំ ក្រុម ហ៊ុនសាងសង់ទាំងកម្ពុជា និងចិន និងប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវ។
គម្រោងព្រែកជីកហ្វូនណនតេជោ ដែលឈ្មោះគម្រោងផ្លូវត្រូវបានហៅថា «គម្រោងគ្រប់ គ្រង ធនធានទឹកចម្រុះហ្វូណនតេជោ» ត្រូវបានប្រកាសបើកជាផ្លូវការកាលពីថ្ងៃទី៥ ខែ សីហា ឆ្នាំ២០២៤ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ នេះជាគម្រោងប្រវត្តិ សាស្ត្រ តភ្ជាប់ ផ្លូវ ទឹករវាងទន្លេទឹកសាប ទៅកាន់សមុទ្រទឹកប្រៃ ហើយមានគុណតម្លៃខ្ពស់ សម្រាប់បម្រើផ្នែកសេដ្ឋកិច្ច និងការរស់នៅរបស់ប្រជាពលរដ្ឋ។
ចាប់តាំងពីថ្ងៃប្រកាសបើកជាផ្លូវការជាងមួយឆ្នាំមក គម្រោងត្រូវបានអនុវត្តន៍ជាបន្តបន្ទាប់ ទៅ តាម ផែនការនៃគម្រោងរហូតឈានដល់ការបើកការដ្ឋានសាងសង់នៅដំណាក់កាល ទី ២ ដែលជាដំណាក់កាលដ៏សំខាន់នៃគម្រោង។
យោងតាមរបាយការណ៍របស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះ ហ្វូណន តេជោ មានប្រវែងសរុប ១៧២,៦គីឡូម៉ែត្រ ត្រូវបានរាជរដ្ឋាភិបាល សម្រេច ធ្វើការបែង ចែក ជា ២កំណាត់ ដើម្បីជំរុញការសាងសង់ និងធ្វើប្រតិបត្តិការ តាមយន្តការភាពជា ដៃ គូ រវាងរដ្ឋ និងឯកជន។
ផ្លូវទឹកកំណាត់ទី១៖ មានប្រវែង ២១គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ដល់ ព្រែក ពោធិ៍នៃទន្លេបាសាក់ បាន ប្រកាសបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។ បច្ចុប្បន្ន ផ្លូវទឹក កំណាត់ទី១នេះ សម្រេចបានវឌ្ឍនភាពការងារសំខាន់ៗ ដូច ជា បានបញ្ចប់ការកំណត់និយាមកា និងធ្វើការផ្ទៀងផ្ទាត់ផែនទីគម្រោង និងបោះ បង្គោល ព្រំដីចំនួន១៥៥ ដោយទទួលបាន ការឯកភាពរួចរាល់ពីសម្តេចធិបតីនាយក រដ្ឋ មន្ត្រី។ ផ្លូវទឹកកំណាត់ទី១នេះ កំពុងស្ថិតក្នុងនីតិវិធីនៃការដោះស្រាយផលប៉ះពាល់ ក្នុង នោះ ក្រុមការងារជំនាញ បានបញ្ចប់ការពិនិត្យព្រំដី និងវាស់ទំហំដីរួចរាល់ ដោយគ្រោង ចំណាយ ថវិកាដោះស្រាយ ប្រមាណ ៧០,៨៥លានដុល្លារអាម៉េរិក។
ផ្លូវទឹកកំណាត់ទី២៖ ដែលកំពុងរៀបចំពិធីបើកការដ្ឋាននៅថ្ងៃនេះ មានប្រវែង សរុប ១៥១,៦ គីឡូម៉ែត្រ ចាប់ពីព្រែកពោធិ៍នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃស្រុក កោះ ធំ និងបន្តរហូតដល់ សមុទ្រខេត្តកែប ឆ្លង កាត់ភូមិ សាស្រ្ត ខេត្ត ចំនួន៤ រួមមាន ខេត្ត កណ្តាល ប្រវែង ៣៣គីឡូម៉ែត្រ ខេត្តតាកែវ ប្រវែង ៥៣គីឡូម៉ែត្រ ខេត្តកំពត ប្រវែង ៤៨,៧គីឡូម៉ែត្រ និងខេត្តកែប ប្រវែង១៦,៩គីឡូម៉ែត្រ។ គម្រោងនេះ មានជម្រៅទឹក ប្រមាណ ៤,៧ម៉ែត្រ (ជាកម្រិតនៃជម្រៅទឹកដែលស្ថិតនៅក្រោមនីវ៉ូ នៃកម្រិត កម្ពស់ ទឹក ដែលទាបបំផុតក្នុងរយៈពេល ៤០ឆ្នាំ ចាប់ពីឆ្នាំ១៩៨៥ ដល់ឆ្នាំ២០២៤ នៃតំបន់ ទន្លេ មេ គង្គ និងសមុទ្រ) ទទឹងផ្លូវទឹក ៦០ម៉ែត្រ កាំកំណោង អប្បបរមា ៥៨០ម៉ែត្រ និងមាន គន្លង នាវាចរណ៍ចំនួន ២គន្លង ដែលអាចអនុញ្ញាតឱ្យប្រភេទ នាវាមានទម្ងន់ផ្ទុក រហូត ដល់ ៣០០០DWT (ស្តង់ដារចិន)ធ្វើនាវាចរណ៍និងចៀសគ្នាបានដោយសុវត្ថិភាព។
គម្រោងនេះ នឹងត្រូវសាងសង់នៅលើ តម្រាយផ្លូវទឹកធម្មជាតិដែលមានស្រាប់ ប្រវែង ៣៨,៦គីឡូម៉ែត្រ និងផ្លូវទឹកជីកថ្មីប្រវែង ១១៣គីឡូម៉ែត្រ ក្នុងនោះផ្លូវទឹកជីកតម្រង់កុំឱ្យ កោង ខ្លាំងប្រវែង ៥,៥គីឡូម៉ែត្រ និងការសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន ២កន្លែង ដែល ស្ថិតនៅខេត្តតាកែវ និង ខេត្តកែប ដែលធានាបាននូវប្រសិទ្ធភាព ក្នុងការទប់ស្កាត់ ការជ្រៀត ចូលនៃទឹក ប្រៃ ទៅ ក្នុងបណ្តាញផ្លូវទឹកសាបប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រម ទាំងការសាងសង់ស្ពានចំនួន ៦ កន្លែង ទីតាំងបោះយុថ្កាចំនួន ៥កន្លែង បំពង់បន្ទេរ (ស៊ីហ្វុង) ចំនួន ២៩កន្លែង ទ្វារទឹកចំនួន ៦៩កន្លែង ការបំពាក់ សញ្ញា ជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗបន្ថែមទៀត។
គម្រោងនេះគ្រោងនឹងបញ្ចប់ នៅក្នុងអំឡុងឆ្នាំ២០២៨ ដោយមានតម្រូវការទុនវិនិយោគ ប្រមាណ ១,១៧ ពាន់លានដុល្លារអាម៉េរិក ក្នុងនោះសហគ្រាសសាធារណៈ និងក្រុម ហ៊ុន ក្នុងស្រុកបានបោះទុនវិនិយោគសរុបចំនួន ៥១ភាគរយ និងក្រុមហ៊ុនវិនិយោគ របស់ ប្រទេសចិន ចំនួន ៤៩ភាគរយ។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងផងដែរថា បច្ចុប្បន្នការងារបោះ បង្គោល ព្រំដីសម្រាប់កំណាត់ទី២នេះ មានចំនួន ១៧៦៥បង្គោល បានបញ្ចប់ ជាស្ថាពរ និងទទួលបានការឯកភាពពីសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី លើផែនទីកំណត់ និ យាមកាផ្លូវការនៃតម្រាយផ្លូវរបស់គម្រោងនេះ និងបានបញ្ចប់ ការពិនិត្យវាស់វែង ក្បាល ដី ដែលរងផលប៉ះពាល់ ដើម្បីកាត់បន្ថយឱ្យបានជាអតិបរមា។ ជាលទ្ធផលរាជរដ្ឋា ភិបាល បានសម្រេចកាត់បន្ថយទំហំផលប៉ះពាល់នៃគម្រោងមកនៅត្រឹម ២១៦,៩៧លាន ដុល្លារ អាម៉េរិក។ ជាមួយគ្នានេះ ក្រុមការងារ បច្ចេកទេសបានបំពេញ ភារកិច្ចយ៉ាងយកចិត្ត ទុក ដាក់ និងធានាបាននូវសុក្រឹតភាពខ្ពស់លើការកំណត់ទីតាំង និយាម កា ព្រមទាំងមាន ការ ពិភាក្សា បន្ថែមជាបន្តបន្ទាប់ លើករណីពិនិត្យឃើញ មានផលប៉ះពាល់ក្នុងពេល អនុវត្ត ការ ងារ ជាក់ស្តែង។
ក្រៅពីការគិតគូរអំពីបច្ចេកទេស សាងសង់ និងធ្វើប្រតិបត្តិការគម្រោង ក្រុមការងារ បច្ចេក ទេស ក៏បាន រៀបចំផែនការមេអភិវឌ្ឍន៍ច្រករបៀងខ្សែក្រវ៉ាត់សេដ្ឋកិច្ច ហ្វូណន តេជោ សំដៅ ប្រែក្លាយ តំបន់នៅអមសងខាងព្រែកជីក ឱ្យក្លាយជាតំបន់ឧស្សាហកម្ម ពាណិជ្ជកម្ម វិនិយោគ តំបន់សេដ្ឋកិច្ចពិសេស និងទាក់ទាញទេសចរណ៍ ដែលនាំមកនូវ ឱកាស ជាយុទ្ធសាស្ត្រថ្មីសម្រាប់ការរីកចម្រើន សេដ្ឋកិច្ច និងសង្គម នាពេលអនាគត។
បើតាមលោកឧបនាយករដ្ឋមន្ត្រី តាមរយៈការដាក់ចេញនូវចក្ខុវិស័យយ៉ាងច្បាស់លាស់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងថាមវន្តរបស់ សម្តេច មហា បវរធិបតី ហ៊ុន ម៉ាណែត កម្ពុជានឹងទទួលបាននូវអត្ថប្រយោជន៍ដ៏មហាសាលពី គម្រោង ប្រវត្តិសាស្រ្តនេះ ដូចជា៖ ១) ពង្រឹង នូវឯករាជ្យភាពខាងនយោបាយរបស់កម្ពុជា លើការដឹកជញ្ជូនតាមផ្លូវទឹក, ២) លើកកម្ពស់ប្រសិទ្ធភាព ខ្សែច្រវាក់ផលិតកម្ម និងការ ផ្គត់ ផ្គង់ តាមរយៈការកាត់បន្ថយថ្លៃដើម ចម្ងាយ និង ពេលវេលានៃការដឹកជញ្ជូន និង ងាយស្រួលតភ្ជាប់ជាមួយពហុមធ្យោបាយដឹកជញ្ជូនផ្សេងទៀត, ៣) កាត់បន្ថយ ការ បំភាយ ឧស្ម័នពុលក្នុងបរិស្ថាន, ៤) ជួយរក្សាលំនឹងចីរភាពបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី, ៥) បង្កើត ឱ្យមានបណ្តាញ និងប្រព័ន្ធផ្លូវទឹកតភ្ជាប់ជាច្រើន ដែលបង្កើត បានជាជម្រក ថ្មីៗសម្រាប់ពពួកវារីសត្វ-រុក្ខជាតិ និងមច្ឆាជាតិគ្រប់ប្រភេទ (ពិសេស ផ្តល់ទិន្នផល ត្រី ជាមធ្យមប្រមាណ ១០០០តោនក្នុងមួយឆ្នាំ) ដែលផ្តល់ លទ្ធភាព ដល់ប្រជាពលរដ្ឋ រស់នៅអមសងខាងព្រែកអាចបង្កើតមុខរបរថ្មីៗនិងអាស្រ័យផលជាប្រចាំ, ៦) ជួយ កាត់បន្ថយ ផលប៉ះពាល់ ពី គ្រោះ ទឹកជំនន់ និង គ្រោះរាំងស្ងួតជាអតិបរមាសម្រាប់ ខេត្ត ភាគ ខាងកើត និងភាគនិរតី របស់ កម្ពុជា, ៧) ផ្ដល់ឱកាស ការងារដល់ប្រជាពលរដ្ឋ ប្រ មាណ ៧,៦៨៨នាក់ សម្រាប់ចូលរួម ដំណើរការ សាងសាង់ព្រែកជីក នេះ និងអាច បង្កើត ការងារជាងរាប់សិបម៉ឺននាក់ នៅក្រោយពេលសាងសង់រួច និង៨) ផ្តល់អត្រាផល ចំណេញ សេដ្ឋកិច្ចខ្ពស់ (EIRR) ពី ២០ភាគរយ ទៅ ៣១ភាគរយ ខ្ពស់ជាងអត្រាមធ្យម ១២ភាគរយ ដែលត្រូវបានកំណត់ដោយស្ថាប័នជាតិ និងអន្តរជាតិ។
ជាងនេះទៀត បន្ទាប់ពីគម្រោងបានដំណើរការ នឹងបង្កើតឱកាសការងារថ្មីៗបន្ថែមទៀត ក្នុងការគ្រប់គ្រង ប្រតិបត្តិការ ថែទាំ និងអភិវឌ្ឍន៍សកម្មភាពពាក់ព័ន្ធនឹងការដឹកជញ្ជូន និងពាណិជ្ជកម្មតាមផ្លូវទឹក ដែលនឹងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន នៅ តាមតំបន់ជុំវិញ ដោយបង្កើនប្រាក់ចំណូល និងជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ដូច ជាអាជីវកម្មតូច និងមធ្យម ផ្សារ សេវាកម្មស្នាក់នៅ និងអាហារដ្ឋាន ហើយការអភិវឌ្ឍ ហេដ្ឋា រចនាសម្ព័ន្ធជុំវិញព្រែកជីក ក៏អាចជួយធ្វើឱ្យតំបន់នេះមានភាពទាក់ទាញសម្រាប់ វិនិ យោគ និងទេសចរណ៍បង្កើនការតភ្ជាប់រវាងតំបន់និងជំរុញការរីកចម្រើន សេដ្ឋកិច្ច ជាតិ ឱ្យមានចីរភាពផងដែរ៕
