ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្ញៀវទេសចរជាតិនិងទេសចរបរទេសជាង២១លាននាក់បានដើរលេងកម្សាន្តនៅតាមរាជធានី-ខេត្តទូទាំងប្រទេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរយៈពេល៣ថ្ងៃ

184

ភ្នំពេញ៖ក្រសួងទេសចរណ៍ បានបញ្ជាក់ឱ្យដឹងថា រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានភ្ញៀវទេសចរជាតិ និងទេសចរបរទេស សរុបចំនួនជាង ២១លាននាក់ បានដើរលេងកម្សាន្តនៅតាមបណ្តារាជធានី ខេត្តទូទាំងប្រទេស។

ក្រសួងទេសចរណ៍ឱ្យដឹងថា មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋដើរលេងកម្សាន្តសរុបប្រមាណ ២១,០៩២,៤៤៦ នាក់ ក្នុងរយៈពេលបីថ្ងៃ 
ចំនួននេះរួមមាន៖ 
-ទេសចរជាតិស្នាក់នៅប្រមាណ ១,១៤៥,៤៥០ នាក់
-ប្រជាពលរដ្ឋដើរលេងកម្សាន្តប្រមាណ ១៩,៨៧៥,៨០៥ នាក់
-ទេសចរបរទេសប្រមាណ ៧១,១៩១ នាក់។

រាជធានី-ខេត្តចំនួន៥ ទទួលបានទេសចរច្រើនជាងគេរួមមាន៖
១. រាជធានីភ្នំពេញ៖ ៤ ៤០២ ០៩២ នាក់
២. ខេត្តកំពង់ចាម៖ ៤ ១៧៨ ៦២៣ នាក់
៣. ខេត្តព្រៃវែង៖ ២ ៣២៣ ០៩៦ នាក់
៤. ខេត្តសៀមរាប៖ ១ ៧៩២ ៤៣៨ នាក់
៥. ខេត្តកំពង់ស្ពឺ៖ ១ ៧១២ ០០០ នាក់៕

អត្ថបទដែលជាប់ទាក់ទង