ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីការបរទេស ,រដ្ឋមន្ត្រីការពារជាតិរវាងកម្ពុជា-ចិននឹងមានជំនួបជាមួយគ្នានៅល្ងាចថ្ងៃទី២២ខែមេសាដោយពិភាក្សាអំពីកិច្ចការសំខាន់មួយនៅក្នុងប្រទេសកម្ពុជា

150

ភ្នំពេញ៖តាមគម្រោងរដ្ឋមន្ត្រីការបរទេសចិន ឯកឧត្ដម វ៉ាង យី និងរដ្ឋមន្ត្រីការពារជាតិចិន និងឯកឧត្ដម ដុង ជុន (Dong Jun) នឹងមានជំនួបជាមួយ រដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីការពារជាតិកម្ពុជា ក្នុងកិច្ចប្រជុំលើកដំបូង នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ កម្ពុជា-ចិន នៅល្ងាចថ្ងៃទី២២ ខែមេសា ខាងមុខនេះ នៅក្នុងប្រទេសកម្ពុជា ដោយនឹងពិភាក្សាអំពីកិច្ចការសំខាន់មួយចំនួន។

លោក ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេសកម្ជុជា បានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំនេះនេះ ជាការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ដែលធ្វើឡើងទៅតាមគោលការណ៍ឯកភាពគ្នា រវាងថ្នាក់ដឹកនាំកំពូលកម្ពុជា-ចិន ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្ដមប្រធានាធិបតី ស៊ី ជិនពីង មកកាន់កម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥។

លោកបានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំខាងលើ នឹងមានការពិភាក្សាអំពី កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខរវាងកម្ពុជា-ចិន ដោយក្នុងនោះវិស័យសន្តិសុខ អាចផ្ដោតទៅលើការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បញ្ហាគ្រឿងញៀន និងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៉ីធឺណិតផងដែរ។

បើតាមអ្នកនាំពាក្យ, រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិចិន ក៏នឹងមានជំនួបសម្ដែងការគួរសម ជាមួយថ្នាក់ដឹកនាំកំពូលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត។ ឯកឧត្ដម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន នឹងយកឱកាសនេះ បំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង