ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនអគ្គនាយករងអន្តោរប្រវេសន៍ម្នាក់និងស្នងការរងរាជធានីភ្នំពេញម្នាក់ព្រមទាំងជនសង្ស័យ២នាក់ទៀតទៅតុលាការនៅរសៀលនេះពាក់ព័ន្ធនឹងករណីស៊ីសំណូកពីពួក Online Scams និងសម្អាតប្រាក់

124

ភ្នំពេញ៖ឯកឧត្ដមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងឆាំងអំពើពុករលួយ បានបញ្ជាក់ឱ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ នឹងបញ្ជូន ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករងអន្តោរប្រវេសន៍ និង ឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរងរាជធានីភ្នំពេញ ព្រមទាំងជនសង្ស័យ២នាក់ទៀតទៅតុលាការ នៅវេលាម៉ោង៤៖៣០រសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ ពាក់ព័ន្ធនឹងករណីសង្ស័យស៊ីសំណូកពីពួក Online Scams និងសម្អាតប្រាក់។

គួរបញ្ជាក់ថា៖អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនមន្ត្រីនគរបាលជាន់ខ្ពស់ចំនួនពីររូប ដែលមានឋានន្តរស័ក្តិផ្កាយបី និងផ្កាយពីរ រួមទាំងស្ត្រីម្នាក់ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦៕ដកស្រង់ពីអង្គភាពព័ត៌មានព័ត៌មាន Fresh News ។

អត្ថបទដែលជាប់ទាក់ទង