ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​មន្ទីរសាធារណការខេត្តព្រះវិហារជួសជុល​ផ្លូវ​ខេត្តលេខ២៦២៥ ដើម្បី​បង្កើន​សុវត្ថិភាព​និង​ងាយស្រួល​ប្រជាពលរដ្ឋធ្វើ​ដំណើរទៅមក

95

ព្រះវិហារ៖នៅ​ថ្ងៃ​ទី ២១ ខែមេសា ឆ្នាំ២០២៥ ក្រុមការងារ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ បាន​បន្ត​សកម្មភាព​ជួសជុល​ផ្លូវខេត្តលេខ២៦២៥ ក្នុង​ភូមិសាស្ត្រ​ស្រុក​ជាំក្សាន្ត ខេត្តព្រះវិហារ។ ការងារ​នេះ​មាន​គោលដៅ​បង្កើន​ល្បឿន និង​សុវត្ថិភាព​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ។

លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារឱ្យដឹងថា៖ក្រុមការងារ​បាន​អនុវត្ត​ការ​ស្រោច​សៀលកៅស៊ូ​ កន្លែងជួសជុលស្រទាប់គ្រឹះ សំបុកមាន់ ស្នាមប្រេះស្រុត នៅ​លើ​កំណាត់​ផ្លូវខេត្តលេខ២៦២៥ ត្រង់​ចន្លោះ​គីឡូម៉ែត្រ គម ០០+០០០ ដល់ គម ០៥+០០០។ ការ​ជួសជុល​នេះ​ជា​ផ្នែក​មួយ​នៃ​ផែនការ​ថែទាំ​ផ្លូវ​ជា​ប្រចាំ ដើម្បី​ធានា​ថា​ផ្លូវ​នៅ​តែ​មាន​គុណភាព​ល្អ និង​អាច​ប្រើប្រាស់​បាន​យូរអង្វែង៕

អត្ថបទដែលជាប់ទាក់ទង