កម្ពុជា-ចិន ប្តេជ្ញារួមគ្នារបស់ភាគីទាំងពីរ ក្នុងការពង្រឹងទំនុកចិត្តផ្នែកនយោបាយ កិច្ចសហប្រតិបត្តិការផ្នែកយោធា ធ្វើឱ្យកាន់តែស៊ីជម្រៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
ភ្នំពេញ៖នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេស និងឯកឧត្តម តុង ជុន រដ្ឋមន្រ្តីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន បានធ្វើជាសហប្រធានកិច្ចប្រជុំលើកទី១នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” រវាងរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិនៃកម្ពុជា និងចិន នៅរាជធានីភ្នំពេញ។
កិច្ចសន្ទនានេះបានបញ្ជាក់ពីការប្តេជ្ញារួមគ្នារបស់ភាគីទាំងពីរ ក្នុងការពង្រឹងទំនុកចិត្តផ្នែកនយោបាយ កិច្ចសហប្រតិបត្តិការផ្នែកយោធា ធ្វើឱ្យកាន់តែស៊ីជម្រៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជំរុញការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។
On the afternoon of 22 April 2026, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, and His Excellency Deputy Prime Minister TEA Seiha, Minister of National Defence of the Kingdom of Cambodia, together with His Excellency WANG Yi, Minister of Foreign Affairs, and His Excellency DONG Jun, Minister of National Defence of the People’s Republic of China, co-chaired the First Meeting of the “2+2” Strategic Dialogue between the Ministers of Foreign Affairs and Ministers of National Defence of Cambodia and China, in Phnom Penh.
The Dialogue underscored the shared commitment of both sides to strengthening mutual political trust, military cooperation, deepening the Comprehensive Strategic Partnership, and advancing the building of an All-Weather Cambodia–China Community with a Shared Future in the New Era.
