ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតអញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធានិងសេចក្ដីព្រាងចំនួន៤ផ្សេងទៀត

101

ភ្នំពេញ៖សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវបានរាជរដ្ឋាភិបាលលើកយក ពិនិត្យ និងពិភាក្សាហើយក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២៦នេះ។

កិច្ចប្រជុំនេះ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ក្រៅពីពិភាក្សា និងពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធាហើយនោះ នៅក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃនេះ ក៏បានពិភាក្សាលើរបៀបវារៈមួយចំនួនទៀតរួមមាន៖

១៖ សេចក្តីព្រាងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៧-២០២៩
២៖ សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៧-២០២៩
៣៖ សេចក្តីព្រាងគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥
៤៖ របាយការណ៍វឌ្ឍនភាពស្តីពីការអនុវត្តវិធានការអន្តរាគមន៍ ជួយអតីតពលករ ដែលវិលត្រឡប់ពីប្រទេសថៃ៕

អត្ថបទដែលជាប់ទាក់ទង