រដូវវស្សាឆ្នាំនេះ ចាប់ផ្តើមពីសប្តាហ៍ទី១នៃខែឧសភា,ក្រសួងធនធានទឹកនិងឧតុនិយមព្យាករអាកាសធាតុលើកទី១សម្រាប់រដូវវស្សាចាប់ពីខែឧសភាដល់ខែតុលាឆ្នាំ២០២៦
ភ្នំពេញ៖រដូវវស្សាឆ្នាំនេះ ចាប់ផ្តើមពីសប្តាហ៍ទី១នៃខែឧសភា ឆ្នាំ២០២៦នេះទៅហើយ។ យោងតាមការជូនព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ស្ថានភាពទឹកភ្លៀងនៅឆ្នាំ២០២៦នេះ ល្អប្រសើរដូចឆ្នាំ២០២៥ផងដែរ។
