សម្តេចបវរធិបតីហ៊ុនម៉ាណែតចេញអនុក្រឹត្យផ្ទេរភារកិច្ចនិងតែងតាំងអភិបាលក្រុង-ស្រុកចំនួន៥នៃខេត្តតាកែវ
ភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យសម្រេចតែងតាំងមុខតំណែង និងផ្ទេរភារកិច្ចអភិបាលក្រុង-ស្រុកចំនួន៥ នៃខេត្តតាកែវ។
តាមអនុក្រឹត្យដែល ទទួលបាននៅថ្ងៃទី២៤ ខែមេសានេះសម្រេច៖
១៖ ផ្ទេរមុខតំណែងលោក កង អាណាន់ ពីអភិបាលក្រុងដូនកែវ ទៅជាអភិបាលស្រុកអង្គរបូរី
២៖ ផ្ទេរមុខតំណែង លោក ឌឹម គឹមសាន ពីអភិបាលស្រុកព្រៃកប្បាស ទៅជាអភិបាលក្រុងដូនកែវ
៣៖ ផ្ទេរមុខតំណែង លោក គិន ភក្តី ពីអភិបាលស្រុកកោះអណ្តែត ទៅជាអភិបាលស្រុកព្រៃកប្បាស
៤៖ ផ្ទេរមុខតំណែងលោក ភួន ឈីម ពីអភិបាលស្រុកបាទី ទៅជាអភិបាលស្រុកកោះអណ្តែត
៥៖ តែងតាំងលោក សាយ វណ្ណៈ អតីតអភិបាលរងស្រុកត្រាំកក់ ទៅជាអភិបាលស្រុកបាទី។
ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុក-ក្រុងទាំង៥នេះ នឹងរៀបចំឡើងជាបន្តបន្ទាប់នៅដើមសប្តាហ៍ក្រោយនេះ៕
