ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរ​សាធារណការខេត្ត​ព្រះវិហារធ្វើការ​ជួសជុល​ថែទាំផ្លូវ​ជាតិ​លេខ ៩២ ដើម្បី​បង្កើន​សុវត្ថិភាព​និង​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ

162

ព្រះវិហារ៖នៅ​ថ្ងៃ​ទី ២២ ខែ​មេសា ឆ្នាំ ២០២៦ ក្រុមការងារ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ បាន​បន្ត​សកម្មភាព​ជួសជុល​ផ្លូវ​ជាតិ​លេខ ៩២ ក្នុង​ភូមិសាស្ត្រ​ស្រុក​ឆែប។ ការងារ​នេះ​មាន​គោលដៅ​បង្កើន​ល្បឿន និង​សុវត្ថិភាព​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ។

លោកសំ លាងទ្រី ប្រធានមន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារបានឱ្យដឹងនាថ្ងៃទី២៤

មេសាថា៖ក្រុមការងារ​បាន​អនុវត្ត​ការ​ងារ កៀរសម្រួល ថែមដីល្បាយថ្ម និងកិនបង្ហាប់តាមបច្ចេកទេស នៅ​លើ​កំណាត់​ផ្លូវ​ជាតិលេខ ៩២ ត្រង់​ចន្លោះ​គីឡូម៉ែត្រ គម ៤៥+០០០ ដល់ គម ៥៣+០០០។ 

លោកប្រធានបន្ដថា៖ការ​ជួសជុល​នេះ​ជា​ផ្នែក​មួយ​នៃ​ផែនការ​ថែទាំ​ផ្លូវ​ជា​ប្រចាំ ដើម្បី​ធានា​ថា​ផ្លូវ​នៅ​តែ​មាន​គុណភាព​ល្អ និង​អាច​ប្រើប្រាស់​បាន​យូរអង្វែង៕

អត្ថបទដែលជាប់ទាក់ទង