សម្តេចធិបតីហ៊ុនម៉ាណែតចេញអនុក្រឹត្យតែងតាំងប្រធានមន្ទីរព័ត៌មានថ្មីខេត្តស្វាយរៀងនិងខេត្តតាកែវ
ភ្នំពេញ៖លោក ដាំ ឃុនពិសី ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀងថ្មី ជំនួសលោកកែវ ចន្ទ័លី ដែលត្រូវដាក់ឲ្យចូលនិវត្តន៍។ ដោយឡែកលោក ពៅ សុខន ត្រូវបានតែងតាំងជាប្រធានមន្ទីរ ព័ត៌មានខេត្តតាកែវ។ នេះបើយោងតាមអនុក្រឹត្យរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែល ទទួលបាននៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦។
