ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល អត្តលេខ ៥៧៨៧២ មុខតំណែងអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវបានអនុញ្ញាតឱ្យឈប់សម្រាកពីការងារស្ថិតក្នុងភាពទំនេរគ្មានប្រាក់ខែ ១ឆ្នាំ

101

ភ្នំពេញ៖មាត្រា១៖លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល អត្តលេខ ៥៧៨៧២ មុខតំណែងអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា សម្រេចអនុញ្ញាតឱ្យឈប់សម្រាកពីការងារ ដោយស្ថិតក្នុងភាពទំនេរគ្មានបៀវត្ស រយៈពេល ១ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៧ តាមសំណើរបស់រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដោយអនុក្រឹត្យលេខ ៦៩អនក្រ.តត ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦។

មាត្រា២៖ឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ត្រូវដាក់ពាក្យសុំចូលបម្រើការងារនៅអង្គភាពដើមវិញឱ្យបាន ២ខែ មុនពេលផុតកំណត់នៃរយៈពេលស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្ស។ ប្រសិនបើហួសការកំណត់ខាងលើ ចាត់ទុកថាបោះបង់ចោលការងារ និងត្រូវលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។

មាត្រា៣៖រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ច រៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

អត្ថបទដែលជាប់ទាក់ទង