ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចមហាបវរធិបតី៖រំលឹកប្រសាសន៍កាលពីជិត៥ឆ្នាំមុនពាក់ព័ន្ធការធ្វើទំនើបកម្មកងទ័ព

115

ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ បានបង្ហោះវីដេអូខ្លីមួយ ដោយរំលឹកឡើងវិញ នូវប្រសាសន៍ដែលសម្ដេចធ្លាប់បានលើកឡើង កាលពីជិត៥ឆ្នាំមុន ពាក់ព័ន្ធការធ្វើទំនបើកម្មកងទ័ព។

ប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការធ្វើទំនើបកម្មកងទ័ពនោះ ត្រូវផ្ដោតលើការងារសំខាន់ៗ ចំនួន៣ រួមមាន៖ទី១៖ -ទំនើបកម្មរចនាសម្ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងសំណូរពរភារកិច្ច និងការវិវឌ្ឍន៍ថ្មីៗ
-ទី២៖ ទំនើបកម្មការងារហ្វឹកហ្វឺន ដែលត្រូវធ្វើបច្ចុប្បន្នភាព (Update) ជាប់ជាប្រចាំ ដោយផ្អែកទៅលើស្ថានភាពជាក់ស្ដែង និងការប្រែប្រួលសព្វាវុធ
-ទី៣៖ ទំនើបកម្មសម្ភារៈ និងគ្រឿងបំពាក់ ដោយត្រូវគិតគូរអ្វីដែលចាំបាច់មុនគេ៕

អត្ថបទដែលជាប់ទាក់ទង