ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតីហ៊ុនម៉ាណែតអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការបុគ្គលិកកម្មករនិយោជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ

102

ព្រះសីហនុនៅព្រឹកថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវ នឹង ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋ មន្ត្រីកម្ពុជា អញ្ជើញ ជួប សំណេះសំណាលមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត ដែល កំពុង បម្រើការងារនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ពិធី សំណេះ សំណាល នា ព្រឹក ថ្ងៃនេះ ធ្វើឡើងជាការអបអរសាទរខួប អនុ ស្សា វរីយ៍លើកទី១៤០នៃទិវាពលកម្ម អន្តរ ជាតិ ១ ឧសភា ឆ្នាំ២០២៦។

ទិវាពលកម្ម អន្តរ ជាតិ ១ ឧសភា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ កម្មករ និយោ ជិត ដែល ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធឡើងជារៀង រាល់ឆ្នាំ ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩។ ឆ្នាំនេះក៏ដូចឆ្នាំ មុនៗ ដែរ គឺរាជរដ្ឋាភិបាលបានចេញសារាចរ ដើម្បី បំផុស លើក ទឹក ចិត្តគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត រោងចក្រ សហ គ្រាសនានា ក្នុងការរៀបចំខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាព ល កម្មអន្ដរជាតិ ១ ឧសភា និង កម្មវិធីកម្សាន្តផ្សេងៗ ដើម្បីបង្កបរិយា កាស រីករាយ និងសាមគ្គីភាពរវាងកម្មករ និយោ ជិត និងនិយោជក ក្រោម ឈ្មោះ សហគមន៍សុខសាន្ត។

ទិវាពលកម្មអន្តរជាតិឆ្នាំនេះ រៀបចំឡើងក្រោមប្រធានបទ «រួមគ្នា កសាងភាពធន់ដើម្បី ការ ងារសមរម្យ»។

ក្នុងសារលិខិតអបអរសាទរទិវាពលកម្មអន្តរជាតិ សម្តេចមហាបវរធិប តី ហ៊ុន ម៉ាណែត បានគូសរំលេចថា ការជ្រើសរើសប្រធានបទនេះ ជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវការ យក ចិត្តទុកដាក់ និងការប្ដេជ្ញាចិត្តដ៏មុតមាំ របស់ រាជ រដ្ឋា ភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការ អភិវឌ្ឍទីផ្សារការងារ ប្រកបដោយភាព ធន់ និង ចីរភាព, ការកែលម្អលក្ខខណ្ឌការងារ, ការ ធា នាសិទ្ធិការងារ និងសេរីភាពអង្គការ វិជ្ជាជីវៈ, ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការ លើក កម្ពស់កិច្ចសន្ទនាសង្គម ក្នុងគោលដៅបម្រើ ឧត្តមប្រយោជន៍របស់កម្មករ និយោជិតទាំង ក្នុង និងក្រៅប្រព័ន្ធ។

សម្រាប់កិច្ចសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និងនិយោជិតនៅ កំពង់ ផែស្វយ័តក្រុងព្រះសីហនុនៅថ្ងៃទិវាពលកម្មអន្តរជាតិនេះ បានក្លាយទៅជាប្រពៃណី ទៅ ហើយ។ ពិធីនេះ ត្រូវបានធ្វើឡើងតាំងពីពេលសម្តេចតេជោ ហ៊ុន សែន នៅជានាយករដ្ឋមន្ត្រីកម្ពុជាមកម្ល៉េះ។ 

សម្តេចតេជោ ហ៊ុន សែន តែងតែយកថ្ងៃទី១ ខែឧសភា ចុះមកជួបសំណេះសំណាលជា មួយមន្ត្រីរាជការ បុគ្គលិក កម្មករ និងនិយោជិតនៅកំពង់ផែស្វយ័តព្រះសីហនុ ដែល ស្តែងពីការយកចិត្តទុកដាក់ខ្ពស់ចំពោះមន្ត្រីរាជការ បុគ្គលិក កម្មករ និងនិយោជិតកំពង់ ផែ ស្វយ័ត ក្រុងព្រះសីហនុ ដែលប្រតិបត្តិករដ៏សំខាន់ក្នុងការផ្តល់សេវានានានៅកំពង់ផែ ស្វយ័ត ក្រុង ព្រះសីហនុ។ 

កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាច្រកនៃការធ្វើពាណិជ្ជកម្មអន្តរ ជាតិ ដ៏សំខាន់មួយ របស់ កម្ពុជា។ មន្ត្រីរាជការ បុគ្គលិក កម្មករ និយោ ជិតដែលបម្រើការងារនៅកំពង់ផែ ស្វយ័ត ក្រុងព្រះសីហនុ គឺជាប្រតិ បត្តិ ករដ៏សំខាន់លើការងារកំពង់ផែនេះ។ សម្តេចតេជោ ហ៊ុន សែន ពេល នៅ កាន់ការងារជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់បំផុត លើ សកម្ម ភាពរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រោះជាដង្ហើមសេដ្ឋ កិច្ច និងការធ្វើ ពាណិជ្ជ កម្មរបស់កម្ពុជា។

ប្រពៃណីនៃការជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និងនិយោជិត នៅ កំពង់ផែស្វយ័តព្រះសីហនុ ក៏បន្តមកដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីនៅកម្ពុជានាពេលបច្ចុប្បន្ននេះ។ សម្តេចមហាបវរធិបតី ចាប់តាំង ពី ឆ្នាំ២០២៤មក គឺតែងតែអញ្ជើញចុះមកសំណេះសំណាល។ ឆ្នាំ២០២៦នេះ ជាលើក ទី ៣ ហើយ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ ជួបសំណេះ សំណាល ជា មួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

កម្មវិធីនាព្រឹកថ្ងៃនេះ ក្រៅពីសំណេះសំណាលហើយ ក៏បានភ្ជាប់ជាមួយពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣០ នៃជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុនសម្រាប់កំពង់ផែស្វយ័ត ក្រុង ព្រះ សីហនុ (១៩៩៦-២០២៦)។

សូមបញ្ជាក់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបានសាងសង់ឡើងនៅឆ្នាំ១៩៥៦ ហើយធ្វើប្រតិ បត្តិ ការ អាជីវកម្មនៅឆ្នាំ១៩៦០ តែត្រូវបានផ្អាកសកម្មភាពនៅ អំឡុងសង្គ្រាម ផ្ទៃក្នុងចន្លោះពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៩។ ប្រតិបត្តិការអាជីវកម្មត្រូវបានបន្តដំណើការ ឡើងវិញ ក្រោយឆ្នាំ១៩៧៩ ដោយប្រតិបត្តិការអាជីវកម្មនៅពេលនោះផ្តើមចេញ ពីទ្រង់ ទ្រាយតូច តាមរយៈការប្រើប្រាស់កម្លាំងកម្មករ សម្ភារបរិក្ខារ ធនធានមនុស្សផ្ទាល់ និង មធ្យោបាយ គ្រឿង ចក្រធម្មតា ដើម្បីធ្វើការលើកដាក់ទំនិញ កុងតឺន័រ និងបម្រើឱ្យការដឹក ជញ្ជូន របស់ ខ្លួន។

អត្ថបទដែលជាប់ទាក់ទង