ក្នុងជំនួបត្រីភាគីកម្ពុជា-ថៃនិងហ្វីលីពីនសម្តេចធិបតីបានថ្លែងថា៖ការប្រើកម្លាំងនិងការបង្កើន «fait accompli» ដើម្បីផ្លាស់ប្តូរខ្សែបន្ទាត់ព្រំដែនគឺជារឿងមួយដែលកម្ពុជាមិនអាចទទួលយកបានជាដាច់ខាត
ភ្នំពេញ៖ឯកឧត្ដម ហ្សង់ ហ្រ្វង់ស័រ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានលើកឡើងថា នៅក្នុងជំនួបត្រីភាគី កម្ពុជា ថៃ និងហ្វីលីពីន សម្តេចធិបតី បានថ្លែងដោយទទូចថា ការប្រើកម្លាំង និងការបង្កើន «fait accompli» ពោលគឺការបង្កើតអង្គហេតុលើទីតាំងជាក់ស្តែង ដើម្បីផ្លាស់ប្តូរខ្សែបន្ទាត់ព្រំដែន គឺជាការមួយដែលកម្ពុជាមិនអាចទទួលយកបានជាដាច់ខាត។
ថ្លែងក្នុសន្និសីទសារព័ត៌មាន បង្ហាញលទ្ធផលរបស់សម្តេចធិបតី ទៅប្រទេសហ្វីលីពីន នៅព្រលានយន្តហោះ នៅយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្ដម ហ្សង់ ហ្រ្វង់ស័រ តាន់ បានលើកឡើងថា មេដឹកនាំទាំងពីរ បានប្តេជ្ញាចិត្តរួមគ្នាថា នឹងធ្វើឱ្យទំនាក់ទំនងកម្ពុជា-ថៃ វិលត្រឡប់មកប្រក្រតីភាពឡើងវិញជាលំដាប់។ គោលដៅ គឺដើម្បីសម្រេចឱ្យបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ៕
