ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ៖មន្ត្រីកាងជនខិលខូចនាំទុរេនចូលពីថៃគួរចាត់វិធានការផ្លូវច្បាប់ដើម្បីព្រមានមន្ត្រីខិលខូចដែលមិនគួរកើតមាន,ឥឡូវលោក គឹម ប្រុស ប្រធានសាខាក.ប.ប. ខេត្តបាត់ដំបង ត្រូវចាត់ឱ្យមកលើហើយ, ការធ្វើពហិកាលើផលិតថៃត្រូវតែបន្ត

60

ភ្នំពេញឡសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងសួរនាំរឿងមន្ត្រីកាង ជនខិល ខូចនាំ ទុរេន ចូលពីថៃ។ សម្តេចតេជោ បានបង្ហាញការហួសចិត្តចំពោះមន្ត្រី ក.ប.ប ខេត្តបាត់ដំបង ដែលទៅប្រកាសថាទុរេននោះជាទុរេនខេត្តកំពង់ចាម។

«ហេតុអ្វីមន្ត្រីយើងទៅកាងជនខិលខូច ខណៈជនខិលខូចបានសារភាពថា បាននាំចូលពីប្រទេសថៃ។ […] ប្រជាពលរដ្ឋមិនទាន់អស់ចិត្តទេ ខ្ញុំក៏មិនទាន់អស់ចិត្តដែរ។ តើមន្ត្រីរូបហ្នឹងបានមានវិធានការហើយនៅ»។ នេះជាការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ នៅក្នុងឱកាសអញ្ជើញជួប សំណេះ សំណាល ជាមួយ ក្រុម ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គ ភាពនានា ជុំវិញ ខេត្តស្វាយរៀង។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បញ្ហានេះ មិនមែនជារឿងពហិកានោះទេ តែពាក់ព័ន្ធនឹងសុខភាពរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោ បានណែនាំដល់មន្ត្រីគ្រប់រូប មិនគួរយកគំរូតាមមន្ត្រីរូបនេះនោះឡើយ។

សម្រាប់មន្ត្រីបែបនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មិនគួរចាត់វិធានការត្រឹមអនុវត្តន៍វិន័យរបស់មន្ត្រីនោះទេ គួរចាត់វិធានការផ្លូវច្បាប់ ដើម្បីព្រមានមន្ត្រីខិលខូច ដែលមិនគួរកើតមាន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើពហិកាលើផលិតថៃត្រូវតែបន្ត ប៉ុន្តែមិន ត្រូវ ជ្រុលនោះទេ ផលិតផលថៃ ផលិតនៅកម្ពុជាត្រូវបន្តប្រើ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ នៅក្នុងឱកាសអញ្ជើញជួប សំណេះ សំណាល ជាមួយ ក្រុម ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គ ភាពនានា ជុំវិញ ខេត្តស្វាយរៀង។

យោងតាមទិន្នន័យ បានបង្ហាញថា ពេញមួយឆ្នាំនៃការបិទព្រំដែនជាមួយកម្ពុជា ថៃបាត់ ចំណូល ២៨០ពាន់លានបាត។ ការហូរ ចេញ ពលករខ្មែរ ក៏បានធ្វើឱ្យប៉ះពាល់ដល់ច្រវាក់ ផលិត កម្មរបស់ថៃផងដែរ។ របាយការណ៍បានបង្ហាញដែរថា ប្រទេសជាប់ថៃ កម្ពុជា ជាប្រទេសមានទំហំពាណិជ្ជកម្មជាមួយថៃធំជាងគេ៕

អត្ថបទដែលជាប់ទាក់ទង