ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ៖មន្ត្រីជាអ្នកបម្រើប្រជាពលរដ្ឋដោយ ស្មោះ ត្រង់ ចង់បានការគាំទ្រពីប្រជាពលរដ្ឋ គឺមើលពីតម្រូវការ របស់ប្រជាពលរដ្ឋ ដូចជាការផ្តល់សេវាល្អ មានផ្លូវល្អ និងសន្តិសុខសណ្តាប់ធ្នាប់ល្អក្នុងសង្គម ,សម័យនេះមិនមែនជាសម័យប៊ីចេងនិងសារុងទៀតនោះទេ

67

ស្វាយរៀងសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានក្រើនរំលឹកដល់មន្ត្រីឱ្យប្រឹង ប្រែងក្នុងការបម្រើប្រជាពលរដ្ឋ បម្រើដោយភាពស្មោះត្រង់ និងការយកចិត្តទុកដាក់ខ្ពស់ ដើម្បីទទួលបានការគាំទ្រ ការគោរពស្រឡាញ់ពីប្រជាពលរដ្ឋ។ សម្តេចតេជោ បាន សង្កត់ ធ្ងន់ថា សម័យនេះមិនមែនជាសម័យដែលប្រជាពលរដ្ឋត្រូវការប៊ីចេង និង សារុង ទៀត នោះទេ តែពលរដ្ឋត្រូវការការបម្រើមួយល្អប្រសើរ។

ការក្រើនរំលឹករបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងជំនួបជាមួយក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងប្រធានមន្ទីរ អង្គភាពក្នុងខេត្តស្វាយរៀង នាព្រឹកថ្ងៃ ព្រហស្ប តិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ។

នៅក្នុងពិធីសំណេះសំណាលនេះ ក្រៅពីការលើឡើងនូវបញ្ហាសកល តំបន់ ក៏ដូចជា បញ្ហា ផ្ទៃក្នុងរបស់កម្ពុជាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តោតជាសំខាន់ លើ កិច្ចការនានាពាក់ព័ន្ធការគ្រប់គ្រងរដ្ឋបាលនៅតាមមូលដ្ឋាន ការទប់ស្កាត់បទល្មើស ធន ធានធម្មជាតិ ការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដោយទប់ស្កាត់ភាព អសកម្ម នៅតាមមូលដ្ឋានដូចជាក្មេងទំនើង ការឆក់ប្លន់ ជាពិសេសការចូលរួមបង្ក្រាប បទ ល្មើសឆបោកអនឡាញ។ សម្តេចតេជោ ក៏បានណែនាំឱ្យយកចិត្តទុកដាក់លើការចូលរួម សន្សំ សំចៃការប្រើប្រាស់ថាមពលប្រេងឥន្ធនៈ អគ្គសិនី ការចូលរួមគាំទ្រការប្រមូលពន្ធជូន រដ្ឋ ការដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋដោយជ្រើសអាទិភាពលើការ ដោះ ស្រាយបញ្ហាក្រៅប្រព័ន្ធតុលាការ ការយកចិត្តទុកដាក់លើគ្រួសារយុទ្ធជនកំពុងឈរជើង ការពារទឹកដី យុទ្ធជនពលី ពិការ និងគ្រួសារអតីតយុទ្ធជន។

ក្រៅពីបញ្ហាខាងលើនេះកិច្ចការផ្តល់សេវាជូនប្រជាពលរដ្ឋ ការគិតគូរពីសុខទុក្ខ ការ លំបាករបស់ប្រជាពលរដ្ឋ ក៏ជាកិច្ចការចាំបាច់ដែលសម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានលើកជាពិសោធន៍នៃការដឹកនាំរបស់សម្តេចថាសម្តេចអាច ឈរ ជើងមកដល់បច្ចុប្បន្ន និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋលើតំណែងជានាយករដ្ឋមន្ត្រីជិត៤០ឆ្នាំ ក៏ព្រោះតែទង្វើល្អ មិនមែនព្រោះតែទង្វើអាក្រក់នោះទេ។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកមន្ត្រីពីពាក្យស្លោករបស់កម្ពុជា«ទូកទៅ កំពង់ នៅ»។ ការលើកពាក្យស្លោកនេះ គឺសម្តេចក្រើនរំលឹកដល់មន្ត្រីឱ្យចងចាំថា ទង្វើដែល ធ្វើ ក្នុងពេលកាន់តួនាទីបែបណា នឹងដក់ជាប់ក្នុងការចងចាំរបស់ប្រជាពលរដ្ឋ ទោះត្រូវទៅ ដល់ទីណាក៏ដោយ។ ទង្វើដែលល្អ នឹងបន្សល់ការគោរពស្រឡាញ់ពីប្រជាពលរដ្ឋ ទង្វើ ដែលមិនល្អ នឹងបន្សល់នូវការខឹងស្អប់ពីសំណាក់ប្រជាពលរដ្ឋ។ សម្តេចតេជោ បាន បញ្ជាក់ ថា គេអាចផ្លាស់ប្តូរអ្វីបាន តែមិនអាចផ្លាស់ប្តូរការគិតរបស់ប្រជាពលរដ្ឋបាន នោះ ឡើយ។

សម្តេចតេជោប្រមុខរដ្ឋស្តីទី ដែលជាមេដឹកនាំមួយរូបទទួលបានការគោរពស្រឡាញ់ខ្ពស់ ពី ពលរដ្ឋកម្ពុជានោះ បានដាស់តឿនដល់មន្ត្រីឱ្យធ្វើជាអ្នកបម្រើប្រជាពលរដ្ឋដោយ ស្មោះ ត្រង់ មិនត្រូវធ្វើជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋនោះឡើយ។ ជាពិសេសការផ្តល់ សេវា តម្រូវការ និងចាំបាច់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន បើចង់បន្តទទួលបានការ គាំទ្រ ពីប្រជាពលរដ្ឋ។

ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតនេះ សម្តេចតេជោ បានថ្លែង ទៅ កាន់ មន្ត្រីថា សម័យនេះ មិនមែនជាសម័យប៊ីចេង និងសារុង យកទៅប្តូរការគាំទ្រ របស់ ប្រជាពលរដ្ឋនោះទេ។ អ្វីដែលអាចទទួលការគាំទ្រពីប្រជាពលរដ្ឋ គឺមើលពីតម្រូវការ របស់ ប្រជាពលរដ្ឋ ដូចជាការការផ្តល់សេវាល្អ ផ្លូវល្អ និងសន្តិសុខសណ្តាប់ធ្នាប់ល្អក្នុង សង្គម ៕

អត្ថបទដែលជាប់ទាក់ទង