ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទះ១០០ខ្នងជាអំណោយរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតត្រូវបានប្រគល់ជូនអតីតយុទ្ធជនមកពីខេត្តកណ្តាលនិងខេត្តកំពង់ឆ្នាំង

102

កំពង់ឆ្នាំង៖នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ លោក ហ៊ុន ម៉ានិត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញក្នុងពិធីប្រគល់ផ្ទះចំនួន១០០ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ជូនអតីតយុទ្ធជន និងនិវត្តជនមកពីខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំង។

អំណោយផ្ទះខាងលើនេះ ស្ថិតក្នុងភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

បន្ទាប់ពីពិធីប្រគល់ផ្ទះលោក ហ៊ុន ម៉ានិត បានអញ្ជើញជួបអតីតយុទ្ធជនតាមខ្នងផ្ទះ និងពិនិត្យស្ថានភាពរស់នៅ និងដំណាំដាំដុះជុំវិញផ្ទះរបស់អតីតយុទ្ធជន និងនិវត្តជនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង