ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការខេត្តព្រះវិហារ បន្តអនុវត្តសកម្មភាពការងារកាត់ស្មៅសម្អាតរុក្ខជាតិ ដើម្បីថែរក្សាសោភ័ណភាពតាមដងផ្លូវ , ធ្វើសកម្មភាព​ជួសជុល​ផ្លូវ​ខេត្តលេខ ២PVH៧ ក្នុង​ភូមិសាស្ត្រ​ស្រុក​ជាំក្សាន្ត

79

ព្រះវិហារ៖នាថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ២០២៦ ក្រោមការដឹកនាំចង្អុលបង្ហាញដោយលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឲ្យក្រុមការងារមន្ទីរ ចុះបន្តអនុវត្តការងារកាត់ស្មៅសម្អាតរុក្ខជាតិសងខាងផ្លូវ លើផ្លូវជាតិលេខ62 មានប្រវែងសរុប 155.46គីឡូម៉ែត្រ ចាប់ពីគីឡូម៉ែត្រលេខ82+300 ស្ថិតនៅភូមិអូរត្រលោក ឃុំរមទម ស្រុករវៀង ដល់គីឡូម៉ែត្រលេខ237+760 (ជើងភ្នំប្រាសាទព្រះវិហារ)ស្រុកជាំក្សាន្ត ដើម្បីថែរក្សាសោភ័ណភាពតាមដងផ្លូវ បង្កើនសុវត្ថិភាពចរាចរណ៍ និងធានាបរិស្ថានស្អាតជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ។

នាថ្ងៃដដែលនេះដែរក្រុមការងារ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ បាន​បន្ត​សកម្មភាព​ជួសជុល​ផ្លូវ​ខេត្តលេខ ២PVH៧ ក្នុង​ភូមិសាស្ត្រ​ស្រុក​ជាំក្សាន្ត។ ការងារ​នេះ​មាន​គោលដៅ​បង្កើន​ល្បឿន និង​សុវត្ថិភាព​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ។

ក្នុងនោះក្រុមការងារ​បាន​អនុវត្ត​ការ​ងារ កៀរសម្រួល ថែមដីល្បាយថ្ម និងកិនបង្ហាប់តាមបច្ចេកទេស នៅ​លើ​កំណាត់​ផ្លូវ​ខេត្តលេខ ២PVH៧ ត្រង់​ចន្លោះ​គីឡូម៉ែត្រ គម ០០+០០០ ដល់ គម ០៧+០០០។ ការ​ជួសជុល​នេះ​ជា​ផ្នែក​មួយ​នៃ​ផែនការ​ថែទាំ​ផ្លូវ​ជា​ប្រចាំ ដើម្បី​ធានា​ថា​ផ្លូវ​នៅ​តែ​មាន​គុណភាព​ល្អ និង​អាច​ប្រើប្រាស់​បាន​យូរអង្វែង៕

អត្ថបទដែលជាប់ទាក់ទង