បុរសម្នាក់បានបេីករថយន្តក្រឡុកសុីម៉ត៌ធ្លាក់ប្រឡាយបណ្តាលអោយលង់ទឹកស្លាប់ក្នុងកាបិនរថយន្តភ្លាមៗ
ភ្នំពេញ៖បុរសម្នាក់បានបេីករថយន្តក្រឡុកសុីម៉ត៌ធ្លាក់ប្រឡាយបណ្តាលអោយលង់ទឹកស្លាប់ក្នុងកាបិនរថយន្តភ្លាមៗ ដែលហេតការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បុរសជាតៃកុងរថយន្តដែលស្លាប់ខាងលេីមានឈ្មោះ កាក ចន្ថា អាយុ២៧ ឆ្នាំមានស្រុកកំណេីតនៅឯខេត្តតាកែវ ។ បច្ចុប្បន្នក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញចរាចរចុះពិនិត្យជាក់ស្តែងនិងស្វែងរកសាច់ញាតិមកទទួលសពយកទៅធ្វេីបុណ្យតាមប្រពៃណី ។ចំណែករថយន្តត្រូវបានមន្ត្រីជំនាញស្ទូចយកទៅរក្សាទុកបណ្តោះអាសន្ន៕
