សម្ដេចធិបតីព្រឹកថ្ងៃនេះសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការកណ្តាលពន្ធដារដ៏ស្កឹមស្កៃប្រណីតទំនើបនិងស៊ីវិល័យបើកទំព័រនៃសករាជថ្មីក្នុងវិស័យពន្ធដាររបស់កម្ពុជា
ភ្នំពេញ៖ឆ្លងកាត់ការគិតគូរដ៏ល្អិតល្អន់ម៉ត់ចត់ និងការលំបាកជាច្រើនអគារទីស្នាក់ការ កណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារដ៏ស្កឹមស្កៃ និងមានភាពប្រណីត ទំនើប ស៊ីវិល័យ ត្រូវ បានរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនៅព្រឹកថ្ងៃពុធ ៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ។
ពិធីសម្ពោធអគារទីស្នាក់ការកណ្តាលអគ្គនាយកដ្ឋានពន្ធដារទីភ្នាក់ងារប្រមូលថវិកាដ៏សំខាន់សម្រាប់ជាតិ ត្រូវបានរៀបចំឡើងយ៉ាងមហោឡារិកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងមានការអញ្ជើញចូលរួម យ៉ាង ច្រើន កុះករពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញ វត្ថុ មន្ត្រីរាជការអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើន រូប ទៀត។
អគារថ្មីទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារ ត្រូវបានរៀបចំដោយមានការគិតគូរ បាន យ៉ាង ល្អិតល្អន់ ដោយមានបំពាក់នូវ ឧបក រណ៍ បច្ចេកវិទ្យាទំនើប ដើម្បីបម្រើដល់ការ គ្រប់ គ្រង ការប្រើប្រាស់ ការថែទាំ និងការធានា សន្តិ សុខ និងសុវត្ថិភាពរបស់អគារ គួបផ្សំ ជា មួយ រចនាបថ និងស្នាដៃវប្បធម៌ខ្មែរ យ៉ាង ប្រណីត។ ជាពិសេសជាង នេះ អគារនេះត្រូវបាន រៀប ចំ ដោយ មានមុខងារ គ្រប់ ជ្រុង ជ្រោយ ដែលអាចបម្រើ ដល់ គ្រប់តម្រូវការរបស់អ្នកប្រើ ប្រាស់ ទាំងការបំពេញការងារ ការមក ទទួល សេវា ពន្ធដារ និង ការទទួលបានសេវាគាំទ្រពាក់ ព័ន្ធផ្សេងៗទៀត។
សំណង់អគារនេះ ត្រូវបានគូសប្លង់ និងសាងសង់ឡើងជាផ្លូវការនៅអំឡុងឆ្នាំ២០១៩ ដោយ ក្រុមហ៊ុន ក្នុង ស្រុក C.M.E.D ត្រួតពិនិត្យគុណភាពបន្ថែមដោយក្រុមហ៊ុន Archetype Group និង បានបញ្ចប់ការសាងសង់ជាផ្លូវការ ដោយជោគជ័យ នៅក្នុងឆ្នាំ២០២៥។
គម្រោងនេះ ត្រូវបានសាងសង់លើផ្ទៃដីសរុបចំនួន ២៥ ៧៥៥ម៉ែត្រការ៉េ និងនៅលើផ្ទៃ ក្រឡា សរុបចំនួន ១៥៩ ៦៣៤ម៉ែត្រការ៉េ ដោយមានអគារការិយាល័យ រដ្ឋបាលសរុបចំនួន ៣០ជាន់ និងអគារពាណិជ្ជកម្មចំនួន ៤ជាន់។
ការិយាល័យសម្រាប់មន្រ្តីរាជការពន្ធដារបម្រើការងារ មានសរុបចំនួន ១៩ជាន់។ ជាន់នី មួយ ៗ មានលម្អផ្ទាំងថ្មធម្មជាតិចម្លាក់លៀននៃទេវកថា រឿងកូរសមុទ្រទឹកដោះ ចំនួន ១៥ផ្ទាំង ផ្សេងៗគ្នា រៀបចំទៅតាមលំដាប់លំដោយនៃសាច់រឿងទាំងមូល, មានលំហការិយា ល័យ ធ្វើ ការប្រកបដោយផាសុកភាព និងមានទីតាំងទទួលទានអាហាររួមគ្នាផងដែរ។
អគារនេះមានការិយាល័យសម្រាប់ជួលចំនួន ៥ជាន់ ចាប់ពីជាន់ទី១០ ដល់ជាន់ទី១៤ មាន ទីធ្លាធំទូលាយ អនុញ្ញាតឱ្យអ្នកជួលអាចរៀបចំ ឬរចនាការិយាល័យ ស្របទៅនឹង តម្រូវការ អាជី វកម្មរបស់ខ្លួនបានដោយងាយស្រួល។
ចំណែកឯអគារពាណិជ្ជកម្ម ត្រូវបានរចនាឡើងសម្រាប់ ប្រើប្រាស់ជាបណ្តុំសេវាកម្មតែមួយ ភ្ជាប់គ្នារវាងទីតាំងផ្តល់សេវាអ្នកជាប់ពន្ធទៅនឹងផ្សារទំនើប។ លំហកណ្តាលនៃអគារនេះ លាត សន្ធឹងពីជាន់ផ្ទាល់ដី ដល់ជាន់ទី៤ ជាមួយនឹងទំហំផ្ទៃក្រឡាជួលសរុបចំនួន ១១ ៣៥៤ម៉ែត្រការ៉េ។
អគារទីស្នាក់ការនេះ មានចំណតយានយន្តដ៏ធំទូលាយ សរុបចំនួន ៥ជាន់ ជាមួយ ការ ប្រើ ប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មចំណតយានយន្ត។ ប្រព័ន្ធនេះ ជួយដល់អ្នកបើកបរក្នុង ការស្វែង រក ចំណត ប្រកបដោយភាពងាយស្រួល រហ័សទាន់ចិត្ត និងកាត់បន្ថយពេលវេលា។ នៅ ពេល យានយន្តឈានចូលដល់ច្រកចូលចំណត នឹងមានផ្ទាំងទិន្នន័យផ្តល់ព័ត៌មានលម្អិត អំពី ចំនួន ចំណតទំនេរក្នុងអគារ និងទៅតាមជាន់ រួមជាមួយនឹងពន្លឺសញ្ញាភ្ជាប់ពិដាន ពណ៌ ក្រ ហម ឬ ពណ៌បៃតង ជាសញ្ញាសម្គាល់បង្ហាញពីចំណតដែលនៅទំនេរ។
ការចាប់កំណើតនៃអគារ ទីស្នាក់ការកណ្តាលថ្មី របស់អគ្គនាយកដ្ឋានពន្ធដារនេះ គឺជា ការ បើកទំព័រនៃសករាជថ្មីមួយក្នុងវិស័យពន្ធដារ របស់កម្ពុជា នឹងក្លាយជាកត្តាជំរុញកំណើន សេដ្ឋ កិច្ច ជាតិដ៏យូរអង្វែង ហើយនេះ ជាសក្ខីកម្មមិនអាចប្រកែកបានត្រង់ថា សមិទ្ធផល នេះ នឹង ចូល រួមក្នុងដំណើរកសាងអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា តាមរយៈការផ្តល់សេវាសា ធា រណៈក្នុង យុគសម័យបច្ចេកវិទ្យា។
អគារថ្មីនេះ មិនត្រឹមតែជាសមិទ្ធផលថ្មីមួយសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជានិមិត្តរូប តំណាងឱ្យភាពរីកលូតលាស់ រឹងមាំ ស្ថិរភាព លេចធ្លោប្រកបដោយទំនុកចិត្តខ្ពស់ និងជា អនា គត ដ៏ត្រចះត្រចង់ ជាសញ្ញាណនៃការប្តេជ្ញាចិត្តរបស់រាជរដ្ឋា ភិបាល កម្ពុជា ក្នុងការផ្តល់ សេវា សា ធារណៈ ជាទីកន្លែងដែលប្រជាពលរដ្ឋ អ្នកជាប់ពន្ធ និងមន្ត្រីរាជការពន្ធដារ ទាំង អស់ អាច ទទួលបាននូវបទពិសោធន៍ថ្មីៗ ប្រកបដោយភាពច្នៃប្រឌិត ទំនើប ទាន់សម័យ ប្រសិទ្ធភាព ផាសុកភាព ប្រណិតភាព គុណភាព នៃការផ្តល់ និងទទួលសេវាពន្ធដារ ក្រោមដំបូលតែមួយ ក្នុងគោលដៅបន្តដំណើរអភិវឌ្ឍប្រទេសជាតិជាមួយគ្នា។
ការសម្រេចបាននូវសំណង់អគារទីស្នាក់ការកណ្តាលថ្មីរបស់អគ្គនាយកដ្ឋានពន្ធដារដ៏ប្រណីតនេះ គឺជាដំណើរដ៏វែងឆ្ងាយ និងឆ្លងកាត់ការគិតគូរល្អិតល្អន់ និងម៉ត់ចត់ជាទីបំផុត។ បើតាម លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ការសាងសង់ ត្រូវបានគិតគូររាប់ចាប់ពីការស្វែងរកទីតាំងឡើងទៅ។ ការជ្រើសតំបន់អភិវឌ្ឍន៍ ជ្រោយ ចង្វារ ក៏ព្រោះតែតំបន់នេះស្ថិតនៅមិនឆ្ងាយពីចំណុចកណ្តាលនៃរាជធានីភ្នំពេញ ក៏ដូចជាទី តាំងទីស្នាក់ការកណ្តាលចាស់ ដែលនៅតែធានាភាពងាយស្រួលក្នុងការមកទទួលសេវា របស់ អ្នកបង់ពន្ធ។ បន្ថែមពីលើនោះ ទីនេះជាតំបន់ដែលមានសក្តានុពល ក្នុងអភិវឌ្ឍ នាពេល អនាគត និងមានភាពស្រលះទូលាយ ដែលអាចកាត់បន្ថយផលប៉ះពាល់ក្នុងការសាង សង់ នានា ជាអតិបរមា និងអាចសម្រួលដល់រំហូរដំណើរការសាងសង់បានយ៉ាងងាយស្រួល។
ការជ្រើសរើសទីតាំងនេះ ក៏ស្ថិតក្នុងការរំពឹងទុកខ្ពស់ក្នុងការចូលរួមគាំទ្រដល់ការ អភិវឌ្ឍ រាជ ធានីភ្នំពេញ ក៏ដូចជាតំបន់ជុំវិញរាជធានី។ ជាក់ស្តែងមកទល់ពេលនេះ សន្ទុះនៃការរីក ចម្រើន នៅតំបន់ជ្រោយចង្វារបានកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ ចាប់តាំងពីការ សាង សង់អគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ។
ឯកឧត្ដម គង់ វិបុល បានឱ្យដឹងដែរថា ក្រៅពីការជ្រើសរើសទីតាំងហើយនោះ ការសាងសង់ក៏ ត្រូវ បាន គិតគូរ ឱ្យអគារនេះក្លាយ ជា កន្លែង បណ្តុំនៃសេវាកម្មសម្រាប់អ្នកបង់ពន្ធ និងសាធារ ណ ជន ដែលភាសាបរទេសហៅថា «One-stop Servic» ដោយអ្នកបង់ពន្ធអាចទទួល បាន នូវ រាល់សេវាពាក់ព័ន្ធនានា តាម តម្រូវការក្នុងការទីតាំងតែមួយប្រកប ដោយភាព ងាយ ស្រួល និងប្រសិទ្ធភាពខ្ពស់។ គោលគំនិតនេះ មិនត្រឹមតែបង្ហាញពីអត្តសញ្ញាណ ថ្មីរបស់ ស្ថា ប័នប៉ុណ្ណោះទេ ប៉ុន្តែជាសក្ខីភាពនៃចក្ខុវិស័យរយៈពេលវែង ក្នុងការកសាងរដ្ឋបាលសារពើ ពន្ធ ដែលមានភាពទំនើប វិជ្ជាជីវៈខ្ពស់ និងការឆ្លើយតបបានយ៉ាងមានប្រសិទ្ធភាពទៅនឹង តម្រូវ ការរបស់អគ្គនាយកដ្ឋានពន្ធដារ និងអ្នកបង់ពន្ធ។
ស្របតាមទិសដៅនេះ អគារនេះ ត្រូវបានរចនាឡើងដើម្បីបំពេញមុខងារ និងគោលបំណង សំខាន់ៗ រួមមាន៖ ការគាំទ្រការងាររដ្ឋបាល, ការផ្តល់សេវាសាធារណៈ, ការផ្តល់ការគាំទ្រ ផ្នែក បច្ចេក វិទ្យា ព័ត៌មានឌីជីថល, មជ្ឈមណ្ឌលផ្ទុកទិន្នន័យ (Data Center), ការគាំទ្រ ដល់ ការបណ្តុះបណ្តាល និងកិច្ចសហការនានា, ការគាំទ្រដល់ប្រតិបត្តិការការងារប្រចាំថ្ងៃ និងការផ្តល់សេវាកម្មគាំទ្រនានា ដើម្បីផ្តល់ភាពប្រទាក់ក្រឡាដល់ការបង់ពន្ធ។
អគារនេះ ត្រូវបានរៀបចំជា២ផ្នែក គឺអគារខ្ពស់ និងអគារទាប។ អគារខ្ពស់ ត្រូវបានរៀប ចំជា «អគារការិយាល័យ» ដែលមានកម្ពស់៣០ជាន់ ត្រូវបានរៀបចំសម្រាប់មុខងារ ការិយា ល័យ បន្ទប់ប្រជុំ និងបដិសណ្ឋារកិច្ច ដែលគាំទ្រដល់ការបំពេញការងាររដ្ឋបាល និងការសម្របសម្រួលការងាររជាមួយអង្គភាពផ្សេងៗក្នុងអគ្គនាយកដ្ឋានពន្ធដារ។ អគារនេះ ក៏ត្រូវបានរៀបចំឱ្យមានបន្ទប់ផ្សាយផ្ទាល់ និងមជ្ឈមណ្ឌលទិន្នន័យ។
អគារទាប ត្រូវបានរៀបចំជា «មជ្ឈលមណ្ឌលសន្និសីទ និងផ្សារទំនើប» ដើម្បីបម្រើដល់មុខងារសេវាសាធារណៈ ការជួបជុំ និងការផ្សព្វផ្សាយចំណេះដឹងអំពីប្រព័ន្ធពន្ធដារ និងសេវាកម្មនានា ដែលប្រទាក់ក្រឡាជាមួយការបង់ពន្ធ។
អគារនេះត្រូវបានសាងសង់ដោយមានការផ្ចិតផ្ចង់គ្រប់ផ្នែករួមទាំងផ្នែកសំណង់ ផ្នែកបច្ចេកវិទ្យា និងផ្នែកវប្បធម៌។
១៖ ផ្នែកសំណង់ សាងសង់ឡើងដោយមានភាពរឹងមាំ និងទាន់សម័យអនុលោមតា មរាល់ ច្បាប់ បទប្បញ្ញត្តិ និងស្តង់ដារវិស្វកម្ម និងសំណង់ជាតិ និងអន្តរជាតិសំខាន់ៗក្នុងសំណង់។
២៖ ផ្នែកបច្ចេកវិទ្យា ត្រូវបានបំពាក់នូវបច្ចេកវិទ្យា និងប្រព័ន្ធនានា ដែលមានលក្ខណៈ ទំនើប និងប្រកបដោយនវានុវត្តន៍ខ្ពស់។
៣៖ ផ្នែកវប្បធម៌ មានការបញ្ចូលគ្នារវាងការរចនាបែបទំនើប និងស្នាដៃសិល្បៈ ខ្មែរ មួយចំនួន ដែលរក្សាបាននូវអត្តសញ្ញាណវប្បធម៌ខ្មែរយ៉ាងស្រស់ស្អាត៕
