ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រ្តីម្នាក់រួមជាមួយអង្គរក្ស ធ្វើសកម្មភាពវាយបំផ្លាញទ្រព្យអ្នកដទៃ បានទទួលកំហុសនិងសងសំណងដល់ភាគីរងការខូចខាត

58

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២២​ ខែឧសភា​ ឆ្នាំ​២០២៦​ រដ្ឋបាលខណ្ឌ៧មករា ដោយមានការយកចិត្តទុកដាក់ និងចង្អុលបង្ហាញពី លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា បានចាត់ឱ្យ លោក​ ឌី​ រ័ត្ន​ខេមរុណ​ អភិបាល​រង​ខណ្ឌ​៧មករា​ ​ដឹកនាំក្រុមការងារ​រដ្ឋបាល​ខណ្ឌ​៧មករា​ ចុះពិនិត្យមើលទីតាំងមានវិវាទ​ នៃការសាងសង់រោងដែកប្រក់​ស័ង្កសី​ ដែលមានទំហំទទឹង​៣.៦០​ម៉ែត្រ​ និង​បណ្តោយ​៩.៧០​ ម៉ែត្រ​ មានទីតាំងស្ថិតនៅ​ផ្លូវលេខ​១៤៩​ ភូមិ​៣​ សង្កាត់​វាលវង់​ ខណ្ឌ​៧មករា​  រាជធានីភ្នំពេញ។​

លុះមកដល់នារសៀល ថ្ងៃទី២២ ខែឧសភា នេះផងដែរ លោក វរសេនីយ៍ឯក ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា បានអញ្ជើញភាគីទាំងសងខាង យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ មកអធិការដ្ឋាននគរបាល ធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿង៕

អត្ថបទដែលជាប់ទាក់ទង