ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោហ៊ុនសែនអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាថ្នាក់ដឹកនាំមន្ទីរអង្គភាពក្នុងខេត្តកំពង់ឆ្នាំង

115

កំពង់ឆ្នាំង៖នៅព្រឹកថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខ រដ្ឋស្តីទីនៃព្រះរាជាណាចក្រ និង ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញជួប សំណេះ សំណាល ជាមួយ ក្រុម ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គ ភាពនានា ជុំវិញ ខេត្តកំពង់ឆ្នាំង។

ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ឆ្នាំង សមាជិកក្រុម ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ឆ្នាំងសរុ ប ជិត១ពាន់នាក់។

សម្តេចតេជោ ហ៊ុន សែន បានហៅការអញ្ជើញចុះជួបសំណេះសំណាលជាមួយ ក្រុម ប្រឹក្សា រាជ ធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានេះ ជាដំណើរឆ្ពោះទៅ កាន់ មូល ដ្ឋាន។ ដំណើរឆ្ពោះទៅកាន់មូលដ្ឋាន បានចាប់ផ្តើមកាលពីថ្ងៃ ទី២៥ ខែមេសា ឆ្នាំ២០២៦។ រាជធានី ខេត្តចំនួន៩ហើយ ដែលសម្តេចតេជោ ហ៊ុន សែន បាន អញ្ជើញជួប សំណេះ សំណាល រួមមាន៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត កែប ស្វាយរៀង ព្រៃវែង រាជធានីភ្នំពេញ។

កម្មវិធីជួបសំណេះសំណាលនេះ គឺជាវេលាដ៏មានសារៈសំខាន់មួយសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងការក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុក ដាក់ ទៅលើកិច្ច ការជាដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសការផ្តល់សេវាទាំងឡាយជូន ដល់ ប្រជាពលរដ្ឋ ក៏ដូច ជា ការដោះស្រាយបញ្ហាទាំងឡាយដែលជាក្តីកង្វល់របស់ប្រជា ពល រដ្ឋ។

ក្រៅពីការជំរុញយកចិត្តទុកដាក់លើការផ្តល់សេវាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏លើកឡើងពីបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ការប្រយុទ្ធប្រឆាំងបទល្មើសនានា កិច្ចការ ការពារធនធានធម្មជាតិ និងការងារគ្រប់គ្រងរដ្ឋបាលនៅមូលដ្ឋាន។

ខេត្តកំពង់ឆ្នាំង មានចម្ងាយ ៩១គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ស្ថិតនៅភាគកណ្តាល នៃប្រទេសកម្ពុជា មានព្រំប្រទល់ខាងកើតជាប់ខេត្តកំពង់ចាម ខាងត្បូងជាប់ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខាងលិចជាប់ខេត្តពោធិ៍សាត់ និងខាងជើងជាប់ខេត្តកំពង់ធំ-បឹងទន្លេសាប។ 

សណ្ឋានដីខេត្តចែកចេញជា៣តំបន់៖ ១) តំបន់វាលទំនាប ២) តំបន់វាលរាប ៣) តំបន់ព្រៃភ្នំ។ ខេត្តមានផ្ទៃដីសរុប ៥ ៥២១គីឡូម៉ែត្រការ៉េ មានក្រុង ស្រុកចំនួន៨ ឃុំ សង្កាត់ចំនួន៧១ និង ភូមិ ចំនួន៥៦៩ភូមិ។ ខេត្តកំពង់ឆ្នាំង មានប្រជាជនចំនួន ១៦១ ៣៣០គ្រួសារ ប្រជាជនសរុប ៦១៥ ៨៩៦នាក់។ 

ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ក្រោមការដឹកនាំប្រកប ដោយ គតិ បណ្ឌិត និងមុតស្រួចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងក្រោម ការចង្អុលបង្ហាញរបស់លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារ គណបក្ស និង រាជ រដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង សម្ដេចមហាមន្ត្រី គុយ សុផល និងលោក ឆាយ ឫទ្ធិ សែន អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានធ្វើឱ្យខេត្តកំពង់ឆ្នាំង សម្រេច បាន នូវសមិទ្ធផលធំៗស្របតាមកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គោល នយោបាយ និងកម្មវិធីកំណែទម្រង់នានា។ គណៈអភិបាល ក្រុមប្រឹក្សា មន្ត្រីរាជ ការ កង កម្លាំង ប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ បានយ៉ាងសកម្មចូលរួមថែរក្សាសន្តិ ភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជីវភាពរស់នៅរបស់ប្រជាជនត្រូវបាន លើកកម្ពស់ ជាបណ្តើរៗ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។

ឯកឧត្ដមអភិបាលខេត្ត បានបង្ហាញថា ការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងធារាសាស្ត្រ ក្នុងឆ្នាំ២០២៥ ផលិតផលកសិកម្មនៅក្នុងខេត្តមានការងារបង្កបង្កើនផលស្រូវ ការចិញ្ចឹមសត្វ វារីវប្បកម្មនិងការនេសាទត្រី ទទួលបានលទ្ធលល្អប្រសើរ។ តុល្យភាពស្បៀងឆ្នាំ២០២៦ ក្រោយ ពីការទុកសម្រាប់ហូបចុក ទុកពូជ ចំណីសត្វ ប្រជាកសិករនៅសស់ស្រូវ ៧២៣ ៨២៦តោន គិត ជា អង្ករ ៤៦៣ ២៤៩តោន ដែលបានលក់ទៅទីផ្សារ។

ដោយឡែកវិស័យឧស្សាហកម្ម សិប្បកម្ម និងការវិនិយោគ ខេត្តកំពង់ឆ្នាំង មានរោងចក្រ សហ គ្រាស និងសិប្បកម្ម សរុបចំនួន២ ៧១២មូលដ្ឋាន។ ក្នុងនោះរោងចក្រ សហគ្រាសធុន ធំចំនួន ៤២កន្លែង មានកម្មករ និយោជិតសរុបចំនួន ៧៦ ៩២៤នាក់។ ការផ្គត់ផ្គង់ទឹកស្អាតមានចំនួន ២១ក្រុមហ៊ុន តំបន់សេវាកម្មដែលមានបណ្តាញទៅដល់ និងបានផ្គត់ផ្គង់ទឹកស្អាតចំនួន ៤៣ឃុំ, ២៨៥ភូមិ។ បានផលិតទឹកស្អាតសរុបចំនួន ៩,៨៣៧,០៥៤ម៣ និងផ្គត់ផ្គង់ទឹកស្អាត ជូន ប្រជា ពលរដ្ឋសរុបចំនួន ៦,៤៣៨,៦៨៨ ម៣ និងមានកុងទ័រសរុបចំនួន៣៨,៧៣៨កុងទ័រ។

សម្រាប់សេដ្ឋកិច្ចក្នុងខេត្តកំពង់ឆ្នាំង ប្រជាពលរដ្ឋមានជីវភាពល្អប្រសើរឡើងជាបណ្តើរៗ។ ផលិតផលក្នុងស្រុកសរុបឆ្នាំ២០២៥ ខេត្តមានទំហំសេដ្ឋកិច្ចចំនួន ៥ ៨៩១ ៣៥៧ លានរៀល គិតជាដុល្លារប្រមាណ ១ ៤៦៨លានដុល្លារ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗ ចំនួន ២ ៣៧៧ដុល្លារអាមេរិក៕អត្តបទនិងរូបភាពពីអង្គភាពFresh news

អត្ថបទដែលជាប់ទាក់ទង