ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោហ៊ុនសែនអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាថ្នាក់ដឹកនាំមន្ទីរអង្គភាពក្នុងខេត្តពោធិ៍សាត់ជាខេត្តទី១០

63

ពោធិ៍សាត់៖នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខ រដ្ឋស្តីទីនៃព្រះរាជាណាចក្រ និង ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញ ជួប សំណេះ សំណាល ជាមួយ ក្រុម ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គ ភាពនានា ជុំវិញ ខេត្តពោធិ៍សាត់។

ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តពោធិ៍សាត់ សមាជិកក្រុម ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តពោធិ៍សាត់សរុ ប ៧៧៥នាក់។

សម្តេចតេជោ ហ៊ុន សែន បានហៅការអញ្ជើញចុះជួបសំណេះសំណាលជាមួយ ក្រុម ប្រឹក្សា រាជ ធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានេះ ជាដំណើរឆ្ពោះទៅ កាន់ មូល ដ្ឋាន។ ដំណើរឆ្ពោះទៅកាន់មូលដ្ឋាន បានចាប់ផ្តើមកាលពីថ្ងៃ ទី២៥ ខែមេសា ឆ្នាំ២០២៦។ រាជធានី ខេត្តចំនួន១០ហើយ ដែលសម្តេចតេជោ ហ៊ុន សែន បាន អញ្ជើញជួប សំណេះ សំណាល រួមមាន៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត កែប ស្វាយរៀង ព្រៃវែង រាជធានីភ្នំពេញ និងកំពង់ឆ្នាំង។

កម្មវិធីជួបសំណេះសំណាលនេះ គឺជាវេលាដ៏មានសារៈសំខាន់មួយសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងការក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុក ដាក់ ទៅលើកិច្ច ការជាដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសការផ្តល់សេវាទាំងឡាយជូន ដល់ ប្រជាពលរដ្ឋ ក៏ដូច ជា ការដោះស្រាយបញ្ហាទាំងឡាយដែលជាក្តីកង្វល់របស់ប្រជា ពល រដ្ឋ។

ក្រៅពីការជំរុញយកចិត្តទុកដាក់លើការផ្តល់សេវាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏លើក ឡើង ពីបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ការប្រយុទ្ធប្រឆាំងបទល្មើសនានា កិច្ចការពារធន ធាន ធម្មជាតិ និងការងារគ្រប់គ្រងរដ្ឋបាលនៅមូលដ្ឋាន។

ខេត្តពោធិ៍សាត់ គឺជាខេត្តមួយក្នុងចំណោមរាជធានី ខេត្តទាំង២៥ ស្ថិត នៅ ភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយ ១៨៦គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ខេត្តពោធិ៍សាត់ មានព្រំប្រទល់ខាងកើតជាប់នឹងខេត្តកំពង់ឆ្នាំង ខាងលិចជាប់នឹងខេត្តបាត់ដំបង និងប្រទេសថៃ ខាងជើងជាប់ខេត្តសៀមរាប និងកំពង់ធំតាមបណ្ដោយបឹងទន្លេសាប ខាងត្បូង ជាប់ ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។ 

ខេត្តពោធិ៍សាត់បែងចែកជា១ក្រុង ៦ស្រុក ៧សង្កាត់ ៤២ឃុំ និង ៥២៧ភូមិ។ មានប្រជាជន
សរុប ចំនួន ៥៦២.៦៨៣នាក់ ស្រី ២៨៤.៥៩៩នាក់ ស្មើនឹង ១៤១.០៦៤គ្រួសារ។ មានផ្ទៃដី សរុប ចំនួន ១២.៦៩២ គ.ម២ សណ្ឋានដីត្រូវបានបែងចែកជា ៤ប្រភេទ មានដូចជា៖ តំបន់ភ្នំ, តំបន់ ខ្ពង់រាប, តំបន់ទំនាបកណ្តាល និងតំបន់បឹងទន្លេសាប។

ឯកឧត្ដមខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានគូសរំលេចថា ក្នុងអាណត្តិទី៧ នៃរដ្ឋសភា ក្រោម ការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងដោយ មានការ ឧបត្ថម្ភគាំទ្រពីលោក កែវ រតនៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តពោធិ៍សាត់ គួប ផ្សំនឹងការយកចិត្តទុកដាក់ច្នៃប្រឌិតខ្ពស់របស់រដ្ឋបាលខេត្ត ធ្វើឱ្យខេត្តពោធិ៍សាត់ មាន ការរីក ចម្រើន និងប្រែមុខមាត់យ៉ាងឆាប់រហ័ស រួមទាំងមានការថែទាំបរិស្ថាន អនាម័យល្អទូទាំង ខេត្ត តាមរយៈការអប់រំឱ្យប្រជាពលរដ្ឋចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដោយមានអាជ្ញាធរមូលដ្ឋាន តាមដានត្រួតពិនិត្យជាប្រចាំ។ 

ដើម្បីរក្សាបានសណ្តាប់ធ្នាប់និងបរិស្ថាន បៃតង រដ្ឋបាលខេត្តបានធ្វើការអភិវឌ្ឍ ច្រាំងស្ទឹង ឱ្យ មាន សោភណភាពតាមដងស្ទឹង ចាប់ពីស្ពានអាកាសវាងក្រុង ដល់ស្ពានរថភ្លើង ត្រូវរៀបចំជាសួន ច្បារ និងកន្លែងសម្រាប់ប្រជាពលរដ្ឋដើរកម្សាន្ត និងហាត់ប្រាណ។ ក្នុងនោះបានធ្វើការសម្រប សម្រួលជូនប្រជាពលរដ្ឋ ដែលរស់នៅគ្មានសណ្តាប់ធ្នាប់ មិនរៀបរយមួយចំនួនដូចជា នៅជាប់ របងវិទ្យាល័យពោធិ៍សាត់ ជាប់របងស្នងការដ្ឋាននគរបាលខេត្ត ជាប់របងមន្ទីរពេទ្យខេត្ត និងការ រស់ នៅតាមមាត់ស្ទឹងយូរឆ្នាំមកហើយ ឱ្យចាកចេញដោយស្ម័គ្រចិត្ត និងទទួលយកការដោះ ស្រាយ ទីតាំងថ្មី ដែលមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ធានាការស់នៅប្រកបដោយ សុខសុវត្ថិ ភាព និងមានកម្មសិទ្ធស្របច្បាប់ សរុប ៣២០គ្រួសារ។ ទន្ទឹមនេះ ដើម្បីបញ្ចៀសគ្រោះថ្នាក់ ចរាចរណ៍ ក្នុង ពេលរាត្រី ខេត្តបានដាក់បង្គោល និងអំពូលភ្លើង ចាប់ពីព្រំប្រទល់ខេត្តកំពង់ឆ្នាំង ដល់ព្រំប្រទល់ខេត្តបាត់ដំបង (បង្គោលចំនួន១ ៧៥០ដើម អំពូលសូឡាចំនួន៣៥០០អំពូល) ដើម្បីសម្រួលដល់ការធ្វើដំណើរពេលយប់របស់សាធារណជនទូទៅ។

ក្រៅពីនេះ ខេត្តទទួលបាននូវសមិទ្ធផលធំៗ មួយចំនួនដូចជា៖

១) វិស័យធនធានទឹក៖ ខេត្តមានទំនប់ស្ទាក់ទឹក ដែលជាចំណងដៃរបស់សម្តេចតេជោ ហ៊ុន សែន បានទុកជាមរតកជូនពលរដ្ឋខេត្តពោធិ៍សាត់ គឺទំនប់ទី៣ ទំនប់ទី៥ ដែលអាចស្តុក ទឹក បាន ប្រមាណ ៥០លានម៉ែត្រគូប និងទំនប់ទី១ ដំណាក់ឈើក្រំ អាចស្តុកទឹកបានប្រមាណ ១០លាន ម៉ែត្រគូប ជាប្រភពទឹកសម្រាប់ស្រោចស្រពលើវិស័យកសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃ។ ក្រៅពីនេះមាន៖
– ទំនប់ក្បាលហុងដំណាក់អំពិល អាចស្រោចស្រពដំណាំស្រូវលើផ្ទៃដីប្រមាណ ២៧.០០០ ហិកតា
– ទំនប់ក្បាលហុងចារឹក អាចស្រោចស្រពដំណាំស្រូវលើផ្ទៃដីប្រមាណ ១៣.០០០ហិកតា។ មិន តែប៉ុណ្ណោះ នៅក្នុងអាណត្តិទី៧នៃរដ្ឋសភានេះ ក្រោមការដឹកនាំប្រកបដោយថាមពល និងចក្ខុ វិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រ កម្ពុជា បានអនុញ្ញាតឱ្យក្រសួងធនធានទឹក និងឧត្តុងនិយម និងរដ្ឋបាលខេត្តសិក្សា លទ្ធភាព សាង សង់ទំនប់ស្ទាក់ទឹកមួយកន្លែងទៀត គឺទំនប់ទី២ ដែលអាចស្តុកទឹកបានប្រមាណ ៨៦០ លានម៉ែត្រគូប (សម្រាបស្រោច ស្របលើផ្ទៃដី ២០ម៉ឺនហិកតា) ទំនប់ក្បាលហុង ស្ថិតក្នុង ឃុំ វាល ស្រុកកណ្ដៀង និងទំនប់ក្បាលហុងតាណៃ ស្ថិតក្នុងឃុំអូរតាប៉ោង ស្រុកបាកាន បន្ថែម ទៀត ដើម្បីបំពេញសេចក្តីត្រូវការជូនប្រជាពលរដ្ឋ។

២) វិស័យថាមពល៖ មានវារីអគ្គិសនី ៣កន្លែង ទី១ដែលមានអនុភាព១២០មេហ្កាវ៉ាត់ ស្ថិតនៅ
ស្ទឹងអាតៃ ទី២ដែលមានអានុភាព ៨០មេហ្កាវ៉ាត់ ស្ថិតនៅក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាល វែង ដែលជាចំណងដៃរបស់សម្តេចតេជោ ហ៊ុន សែន និងទី៣ អានុភាព ១៥០មេហ្កាវ៉ាត់ ដែល កំពុង សាងសង់ គឺវារីអគ្គីសនី ស្ទឹងពោធិ៍សាត់១ និងវារីអគ្គីសនី ស្ទឹងមេទឹក ស្ថិតនៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង។ ជាមួយគ្នានេះ ខេត្តពោធិ៍សាត់ មានស្ថានីយ៍ថាមពល ដើរដោយ ពន្លឺ ព្រះ អា ទិត្យនៅស្រុកក្រគរ ដែលមានអានុភាពផលិតអគ្គិសនីបាន ២៤០មេហ្គាវ៉ាត់ កំពុងដំណើរការ និង គ្រោងសាងសង់ស្ថានីយ៍ថាមពលដើរដោយពន្លឺព្រះអាទិត្យមានអនុភាព ៣៥០មេហ្គាវ៉ាត់ បន្ថែមទៀតស្ថិតនៅភូមិកណ្តាល ឃុំឈើតុំ ស្រុកក្រគរ ក្នុងនោះក៏មានស្ថានីយស្តុកថាមពល ដោយអាគុយ ២០០មេហ្គាវ៉ាត។

៣) វិស័យឧស្សាហកម្ម ៖ មានរោងចក្រសហគ្រាសជាច្រើនកន្លែងដូចជា៖ រោងចក្រដំឡើង រថ យន្តហ្វ័ត (Ford) រោងចក្រផលិតគ្រឿងបង្គុំអគ្គិសនី និងអេឡិចត្រូនិច រោងចក្រកាត់ ដេរ សម្លៀក បំពាក់ រោងចក្រផលិតទឹកស្អាត និងសហគ្រាស មួយចំនួនទៀត ដែលអាចស្រូបយក កម្លាំងពល កម្ម ប្រមាណ ១៥ ៨១៥នាក់ ស្រី ១០ ០៦៦នាក់ បានជួយសម្រួលការងារជូនប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយការធ្វើចំណាកស្រុកផងដែរ៕ដកស្រង់ទាំងស្រុងពីអង្គភាពព័ត៌មានFresh news

អត្ថបទដែលជាប់ទាក់ទង