ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈ​បញ្ជាការ​ឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វារ​ ចុះប្រតិបត្តិការបោសសម្អាត ទីតាំងសង្ស័យពាក់ព័ន្ធ នឹងបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (ONLINE SCAMS) នៅទីតាំង Condo Morgan ក្នុងភូមិ ៣ សង្កាត់ជ្រោយចង្វារ 

57

ភ្នំពេញ៖នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ក្រោម​​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​របស់​ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​នៃ​គណ:អភិបាល​រាជធានី​ភ្នំពេញ​ និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង, ឯកឧត្ដម​ ឯក​ ឃុន​ដឿន​ និង​ឯកឧត្តម​ សុខ​ ពេញ​វុធ​ អភិបាល​រង​រាជ​ធានី​ភ្នំពេញ​ បាន​ដឹកនាំ​គណៈ​បញ្ជាការ​ឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វារ​ ចុះប្រតិបត្តិការបោសសម្អាត ទីតាំងសង្ស័យពាក់ព័ន្ធ នឹងបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (ONLINE SCAMS) នៅទីតាំង Condo Morgan ស្ថិតនៅក្នុងភូមិ ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។  

នេះបើតាមលោកស្រីដោ សម្ផស្ស នាយិការងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញបានឱ្យដឹងនារសៀលថ្ងៃអាទិត្យទី៣១ឧសភា២០២៦។

លោកស្រីបន្តថា៖ជាលទ្ធផល៖ 

1. បន្ទប់​ទី១៖​ រកឃើញ​ជនបរទេសស្នាក់នៅចំនួន ០៧នាក់ មាន ០១សញ្ជាតិ​ ៖សម្ភារវត្ថុតាងរួមមាន៖

– កុំព្យូទ័រ All in One   ចំនួន ០១គ្រឿង

– កុំព្យូទ័រយួរដៃ(Laptop) ចំនួន ០៩គ្រឿង

– ទូរស័ព្ទដៃ ចំនួន ៥គ្រឿង និងសម្ភារមួយចំនួន

2-បន្ទប់​ទី២​៖​ រកឃើញ​ជនបរទេស​ចំនួន​ ២នាក់​ គ្មាន​ឯកសារ​ ឬ​លិខិត​ឆ្លង​ដែន​ត្រឹម​ត្រូវ​

3-បន្ទប់​ទី៣​៖​ រកឃើញ​ថ្នាំ​ញៀន​មេតំហ្វេតាមីន​ និង​កេតាមីន​ ទម្ងន់​ប្រហែល​ ៧០ក្រាម​ បារី​អេឡិចត្រូនិក​ និងក្បាលបារី​អេឡិចត្រូនិក​មួយចំនួន​ធំ​ ថង់សម្រាប់​ច្រក​គ្រឿងញៀន​ ជញ្ជីង​ថ្លឹង​គ្រឿង​ញៀន​ចំនួន​២គ្រឿង​ ទូរសព្ទ​ដៃ​ ២គ្រឿង​ និង​ IPad ២គ្រឿង​។ 

+ជនសង្ស័យ និងវត្ថុតាងក្នុងករណីនេះត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាត់ការតាមនីតិវិធី។ 

+ចំពោះបន្ទប់លដែល​ពាក់ព័ន្ធ​ករណី​ខាងលើ​ ត្រូវ​បិទឃ្លុំជាបណ្តោះអាសន្ន។

+ចំណុចសំខាន់គឺបានធ្វើ​ការ​ផាកពិន័យចំពោះម្ចាស់ទីតាំង មានសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) និងស្នាក់នៅខុសច្បាប់ សរុបចំនួន ០៩នាក់(ប្រុស) ក្នុងម្នាក់ៗចំនួន ៤លានរៀល សរុប ៣៦លានរៀល៕

អត្ថបទដែលជាប់ទាក់ទង