ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌកំបូលសហការជាមួយក្រុមហ៊ុនមីនេបៀ (ខេមបូឌា) ធ្វេីការសម្អាតអនាម័យបរិស្ថាននៅតាមដងផ្លូវសំខាន់ៗ ក្នុងមូលដ្ឋានសង្កាត់ចំនួន៤ របស់ខ្លួន ដោយមានកម្មករនិយោជិតចូលរួមជាង ៨០០នាក់ ដេីម្បីរួមគ្នាលេីកកម្ពស់ទីក្រុងស្អាត និងសោភណភាពរាជធានីភ្នំពេញ

59

ភ្នំពេញ៖ដោយអនុវត្តការណែនាំពីឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ

រដ្ឋបាលខណ្ឌកំបូល ដឹកនាំដោយលោក ឃឹម ស៊ុនសូដា ជាអភិបាលខណ្ឌ កាលពីព្រឹកថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦នេះ បានសហការជាមួយក្រុមហ៊ុនមីនេបៀ (ខេមបូឌា) បានធ្វេីការសម្អាតអនាម័យបរិស្ថាននៅតាមដងផ្លូវសំខាន់ៗ ស្ថិតក្នុងមូលដ្ឋានរបស់ខ្លួន ដោយមានកម្មករនិយោជិតចូលរួមជាង ៨០០នាក់ ដេីម្បីរួមគ្នាលេីកកម្ពស់ទីក្រុងស្អាត និងសោភណភាពរាជធានីភ្នំពេញ។ 

  នេះបើតាមលោកស្រីដោ សម្ផស្ស នាយិការងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញបានឱ្យដឹងនារសៀលថ្ងៃអាទិត្យទី៣១ឧសភា២០២៦។

លោកស្រីបន្តថា៖រដ្ឋបាលខណ្ឌកំបូល បានសហការជាមួយក្រុមហ៊ុនមីនេបៀ (ខេមបូឌា) ធ្វេីការសម្អាតអនាម័យបរិស្ថាននៅតាមដងផ្លូវសំខាន់ៗ ស្ថិតក្នុងសង្កាត់ចំនួន៤ រួមមាន សង្កាត់កន្ទោក សង្កាត់កំបូល សង្កាត់ភ្លេីងឆេះរទេះ និងសង្កាត់បឹងធំ ខណ្ឌកំបូល ដោយមានកម្មករនិយោជិតចូលរួមជាង ៨០០នាក់ ដេីម្បីរួមគ្នាលេីកកម្ពស់ទីក្រុងស្អាត និងសោភណភាពរាជធានីភ្នំពេញ។ ជាមួយគ្នានោះដែរលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូលបានលើកឡើងថារដ្ឋបាលខណ្ឌនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន ក្នុងការធ្វេីការសម្អាតអនាម័យបរិស្ថាន និងសកម្មភាពសង្គមផ្សេងៗទៀតនាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង