សម្តេចធិបតីហ៊ុនម៉ាណែតបង្ហាញវត្តមានដ៏ភ្ញាក់ផ្អើលនៅតំបន់ទេសចរណ៍ខ្នងផ្សារក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យមហាជន និងអ្នកទេសចរមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង តាមរយៈការបង្ហាញវត្តមានផ្ទាល់ខ្លួនជាលក្ខណៈឯកជន នៅលើទឹកដីតំបន់ទេសចរណ៍ធម្មជាតិដ៏ល្បីល្បាញ «ខ្នងផ្សារ» ក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ។
ពលរដ្ឋដែលបានឃើញសកម្មភាពសម្ដេចនៅខ្នងផ្សាតពួកគាត់សរសើតថា៖សម្តេចបវរធិបតីហ៊ុន ម៉ាណែត លោកបើកឡានដោយខ្លួនឯងដោយផ្ទាល់ថែមទៀតជាមេដឹកនាំដ៏សាមញ្ញៗ មិនគោរពកោតសរសើមិនបាន មានសណ្តានចិត្តល្អជួយរាស្ត្រ សកម្មភាពដ៏ល្អនេះ កំពុងទទួលបាននៅការគាំទ្រ,ការគោរពស្រលាញ់ និងការសរសើរពេញៗមាត់ពីប្រជាពលរដ្ឋ ហើយពលរដ្ឋយើងក៏បានប្តេជ្ញាចិត្ត ស្មោះត្រង់គាំទ្រជឿជាក់លើរាជរដ្ឋាភិបាល។
សម្តេចបវរធិបតីហ៊ុន ម៉ាណែត បានធ្វើជូនតាមសន្យាហើយ។គម្រោងលម្ហែបៃតង ភ្នំខ្នងផ្សារ ដំណាក់កាលទី១ ត្រូវបានស្ថាបនារួចរាល់ជាស្ថាពរ ដោយក្រសួងបរិស្ថាន។ គម្រោងនេះ មានគោលដៅក្នុងការពង្រឹងលើការផ្តល់សេវាកម្មរបស់សហគមន៍ឱ្យកាន់តែប្រសើរ ជាពិសេស សហគមន៍អាចធ្វើជាម្ចាស់គ្រប់គ្រងសមិទ្ធផលដោយផ្ទាល់ និងបែងចែករចនាសម្ព័ន្ធការងារ ក៏ដូចជាផលប្រយោជន៍សេដ្ឋកិច្ចក្នុងសហគមន៍បានកាន់តែប្រសើរឡើង។ បន្ថែមពីនេះ សហគមន៍ក៏អាចនឹងមានលទ្ធភាពក្នុងការផ្សព្វផ្សាយពីផលិតផលរបស់សហគមន៍ជូនដល់អ្នកទេសចរជាមួយនឹងផ្សារសហគមន៍ ដែលបានកសាងរួចរាល់ សំដៅបង្កើនផលិតកម្មក្នុងស្រុក និងលើកស្ទួយជីវភាពប្រជាសហគមន៍ ចំនួន ១១៨គ្រួសារ នឹងទទួលបានផលប្រយោជន៍ដោយផ្ទាល់ និងជាផ្នែកមួយក្នុងការលើកមុខមាត់វិស័យទេសចរណ៍ក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺផងដែរ៕
