ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅប្ដេជ្ញាចិត្តបោសសម្អាតសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងមូលដ្ឋានឱ្យបានល្អ

80

ភ្នំពេញ៖នាថ្ងៃទី១ខែមិថុនាឆ្នាំ២០២៦នេះគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ ដឹកនាំដោយផ្ទាល់ដោយលោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅបាន ចុះអនុវត្តវិធានការរដ្ឋបាល និងត្រួតពិនិត្យជាក់ស្តែងនៅតាមទីតាំងសង្ស័យមួយចំនួនក្នុងមូលដ្ឋានរួមមាន៖

ទី១-​ការត្រួតពិនិត្យជនបរទេស៖ ពិនិត្យលើឯកសារស្នាក់នៅ ប័ណ្ណការងារ និងស្ថានភាពស្នាក់នៅជាក់ស្តែង ដើម្បីធានាឱ្យបាននូវការអនុវត្តច្បាប់អន្តោប្រវេសន៍យ៉ាងម៉ឹងម៉ាត់។

ទី២-​ការបង្ក្រាបសកម្មភាព Scams Online ៖ ពិនិត្យលើសម្ភារៈបច្ចេកទេស និងការប្រើប្រាស់បណ្តាញអ៊ីនធឺណិត ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឬប្រព័ន្ធអនឡាញ ដែលបង្កអសន្តិសុខដល់សង្គម។

ទី៣-​ការណែនាំដល់ម្ចាស់ទីតាំង៖ បានធ្វើការអប់រំ និងណែនាំដល់ម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រង ឱ្យសហការរាយការណ៍រាល់សកម្មភាពសង្ស័យដែលពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ

     ក្នុងនោះកម្លាំងសមត្ថកិច្ចអាជ្ញាធរបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរក្សាសន្តិសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានជូនដល់បងប្អូនប្រជាពលរដ្ឋអោយបានល្អប្រសើផងដែរ៕

អត្ថបទដែលជាប់ទាក់ទង