សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតចេញអនុក្រឹត្យផ្ទេរនិងតែងតាំងអភិបាលរងខេត្តកែបចំនួន៣រូប
ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរភារកិច្ចអភិបាលរងខេត្តស្វាយរៀងម្នាក់ ខេត្តតាកែវម្នាក់ និងតែងតាំងថ្មីម្នាក់ សរុបចំនួន៣រូបជាអភិបាលរងខេត្តកែប។ នេះបើតាមអនុក្រឹត្យដែលទទួលបាននៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងអនុក្រឹត្យរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្រេចដូចខាងក្រោម៖
ត្រូវបានផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន ២រូប ឱ្យទៅកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាល ខេត្តកែប ដូចមានរាយនាមខាងក្រោម៖
១.លោក លី សាវេត ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ពីអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ ឱ្យទៅកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តកែប។
២.លោក សុខ រស់ ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៦ ពីអភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង ឱ្យទៅកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តកែប។
មាត្រា២.
ត្រូវបានតែងតាំងលោក សែម រមនា ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៣ ឱ្យកាន់មុខតំណែងជា អភិបាលរងនៃគណៈអភិបាលខេត្តកែប។
មាត្រា៣.
បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
មាត្រា៤
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
