សម្តេចតេជោហ៊ុនសែនកោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំយកចិត្តទុកដាក់បានល្អលើសុខទុក្ខនិវត្តជននិងអតីតយុទ្ធជន
កំពង់ធំ៖សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងកោត សរ សើរអភិបាលខេត្ត និងមេយោធាខេត្តកំពង់ធំ ធ្វើការងារបានល្អពាក់ព័ន្ធនិវត្តជន និងអតីតយុទ្ធ ជន បង្ហាញពីការគិតគូរ និងយកចិត្តទុកដាក់លើសុខទុក្ខរបស់ពួកគាត់។
ខេត្តកំពង់ធំជាខេត្តទី១២ហើយ ដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញសំណេះ សំណាល ជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព ខេត្ត។ សម្តេចតេជោ បានកត់សម្គាល់ថា ខេត្តកំពង់ធំ ជាខេត្តដំបូង ដែលបានធ្វើរបាយការណ៍ស្តីពីនយោបាយ គាំពារ សង្គម។
សម្តេចតេជោ បានបញ្ជាក់ថា និវត្តជន និងអតីតយុទ្ធជនសុទ្ធតែជាអ្នកមានស្នាដៃចំពោះជាតិ មាតុ ភូមិ ដូច្នេះមិនត្រូវទុកពួកគាត់ចោលនោះឡើយ។
យោងតាមរបាយការណ៍របស់ឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានឱ្យដឹងថា គ្រួសារ មាន បណ្ណសមធម៌ ដែលបានពីកម្មវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ មានចំនួន ៤៨ ៨៩៣ គ្រួសារ ក្នុងនោះ ក១ មានចំនួន ១៦ ១៩០គ្រួសារ និងក្រ២ មានចំនួន ៣២ ៧០៣គ្រួសារ។ អ្នក ទទួល់ផលពីកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារមានចំនួន ៤៦ ៤៩៧គ្រួសារ ដែលមាន ចំនួនទឹកប្រាក់ ៤.៦១៧.៤០៨.០០០រៀល។
ឯកឧត្ដមអភិបាលខេត្ត បានឱ្យដឹងទៀតថា ខេត្តបានបើកផ្តល់ ប្រាក់សោធន របស់ អតីត មន្ត្រីរាជ ការ ស៊ីវិល (និវត្តជន ជនបាត់បង់សម្បទាវិជ្ជាជីវៈ អ្នកក្នុង បន្ទុក និងកូនកំព្រារបស់សពនិវត្តជន និង មន្ត្រី រាជការស៊ីវិល) បានចំនួន ២ ៧០៥នាក់ ស្មើនឹងទឹកប្រាក់ ១.៨៧៧.៩៦៦.៣០៣រៀល។
បើកផ្តល់ប្រាក់សោធនរបស់អតីតយុទ្ធជន (និវត្តជន ពិការ ជនបាត់បង់សម្បទាវិជ្ជាជីវៈ ជនពលី និងជនមរណៈ) មាន ៤.០៤៦នាក់ ស្មើនឹងទឹកប្រាក់ ២.៦៩៧.៣០០.៤៦៦រៀល។
ក្រៅពីនោះបេឡាជាតិសន្តិសុខសង្គម បានផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល សម្រាប់ ស្ត្រីនៅពេលសម្រាលកូនចំនួន ៩.៤៣៣ នាក់ សរុបជាទឹកប្រាក់ ៥.០១១.២០០.០០០រៀល៕
