ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤បន្តចុះត្រួតពិនិត្យតាមទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)៨២ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ៤៧៨នាក់ តែមិនមានបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទេ

88

ភ្នំពេញ៖គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤កាលពីថ្ងៃទី០២ខែមិថុនា ឆ្នាំ២០២៦ម្សិលម៉ិញនេះ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ 

បានចុះត្រួតពិនិត្យតាមទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចំនួន ៨២ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ៤៧៨នាក់ ក្នុងនោះជនបរទេសពុំមានលិខិតឆ្លងដែនចំនួន១០នាក់។ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្រុមការងារ មិនបានឃើញបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)នោះឡើយ។ 

  នេះបើតាមលោកស្រីដោ សម្ផស្ស នាយិការងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនាព្រឹកថ្ងៃទី០៣ មិថុនា២០២៦នេះ។

លោកស្រីបន្តថា៖រដ្ឋបាលខណ្ឌទាំង១៤ បានធ្វើចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយ ចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។ 

លោកស្រីអ្នកនាំពាក្យបានអះអាទៀតថា៖កន្លងមកនិងបន្តទៅមុខទៀតគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញនៅតែជំរុញយ៉ាងម៉ឺងមាត់ឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤បំពេញការងារព្រមៗគ្នាដោយប្ដេជ្ញាថាលុបបំបាត់ឱ្យអស់បទល្មើសក្នុងមូលដ្ឋានរបស់ខ្លួន ទាំងស្រុង។

  លោកស្រីដោ សម្ផស្សបញ្ជាក់ទៀតថា៖ សរុបជារួមក្នុងប្រតិបត្តិការត្រួតពិនិត្យនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារត្រួតពិនិត្យទីតាំងសរុបបានចំនួន៨២ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៤៧៨នាក់ ( ស្រី១៤២នា ក់ ) ពុំមានលិខិតឆ្លងដែនចំនួន១០នាក់។ ជាមួយគ្នានេះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះបានអនុវត្តការផាក ពិន័យ ចំពោះម្ចាស់ឬអ្នកគ្រប់គ្រងទីតាំ ងរស់ នៅប្រមូលផ្ដុំតាមអនុក្រឹត្យ លេ ខ០៣ អនក្រ .បក ចុះថ្ងៃទី៥ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាល មាត្រា២០ ជំពូកទី៦ ស្ដីពីទណ្ឌកម្ម បានផាកពិន័យសរុបចំនួន ៣ទីតាំងមនុស្សចំនួន៥នាក់ គិតជាថវិកាសរុបបានចំនួន ២០.០០០.០០០រៀល (ម្ភៃលានរៀល ) ៕

អត្ថបទដែលជាប់ទាក់ទង