ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម បណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណាត្រូវបានតែងតាំងជាប្រេសិតពិសេសរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី

21

ភ្នំពេញ៖ឯកឧត្តម បណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណាទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស ត្រូវបានរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា សម្រេចប្រគល់ភារកិច្ចជា ប្រេសិតពិសេសរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីគាំទ្រដល់ការងារទំនាក់ទំនងអន្តរជាតិជាមួយអង្គការសហប្រជាជាតិ និងរដ្ឋនានា ដោយសេចក្ដីសម្រេចលេខ ២២សសរ ចុះថ្ងៃទិ១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ។

ប្រេសិតពិសេស អាចមានជំនួយការដើម្បីជួយការងារតាមតម្រូវការ មិនលើសពីចំនួន ២ (ពីរ) រូប។ 

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

អត្ថបទដែលជាប់ទាក់ទង