អភិបាលរាជាធានីភ្នំពេញបញ្ជាផ្ទាល់ដល់ក្រុមការងារ គណបញ្ជាការឯកភាពរដ្ឋបាលរាជធានីសហការចុះរដ្ឋបាលនិងបង្ក្រាបទីតាំងបើកល្បែងសុីសងខុសច្បាប់ចំនួន ៦ទីតាំង នៅទីតាំងផ្សារចិនផ្លូវ ៧៨ សង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន
ភ្នំពេញ៖ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជាធានីភ្នំពេញ នៅរសៀលថ្ងៃសៅរ៍ទី៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឯក ឃុនដឿន អភិបាលរងរាជធានី បានដឹកនាំក្រុមការងារ ដោយសហការជាមួយ គណបញ្ជាការឯកភាពខណ្ឌចំការមន បានចុះរដ្ឋបាលនិងបង្ក្រាបទីតាំងបើកល្បែងសុីសងខុសច្បាប់ចំនួន ៦ទីតាំង នៅទីតាំងផ្សារចិនផ្លូវ ៧៨ សង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន។
នេះបើតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញ នាយប់ថ្ងៃទី៦ខែមិថុនានេះ។
លោកស្រីបានបញ្ជាក់ថា៖ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានឃាត់ខ្លួនជនជាតិ ២នាក់ ដែលស្នាក់នៅគ្មានលិខិតឆ្លងដែន។
លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ទៀតថា៖ក្រោមការយកចិត្តទុកដាក់របស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានណែនាំដល់លោកនិងលោកស្រី អភិបាលខណ្ឌនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ត្រូវតែបន្តបំពេញការងារព្រមៗគ្នាដោយប្ដេជ្ញាថា នឹងលុបបំបាត់ឱ្យអស់នូវរាល់បទល្មើសផ្សេងៗរាប់ទាំង ល្បែងស៊ីសងគ្រប់ប្រភេទជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងមូលដ្ឋានរបស់ខ្លួន ៕
