ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្នុងប្រតិបត្តិការត្រួតពិនិត្យ​នៅថ្ងៃទី៦ ខែមិថុនា ក្រុមការងាររដ្ឋបាលរាជធានី-ខណ្ឌ បានធ្វើការត្រួតពិនិត្យទីតាំងសង្ស័យសរុបបានចំនួន៧៩ទីតាំងរកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៦៣២នាក់ 

17

ភ្នំពេញ៖​ ក្នុងប្រតិបត្តិការត្រួតពិនិត្យ​នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះក្រុមការងារបានធ្វើការត្រួតពិនិត្យទីតាំងសង្ស័យសរុបបានចំនួន ៧៩ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៦៣២នាក់ (ស្រី ២៣៨នាក់ ) ក្នុងនោះជន​បរទេ​គ្មានលិខិតឆ្លងដែនចំនួន ៦នាក់។ លទ្ធផលដែលសម្រេចបាននាពេលនេះក្រោមការដឹកនាំ​ និងបញ្ជាផ្ទាល់ដ៏ម៉ឺងមាត់មិនរាថយរបស់ឯកឧត្ដម​ ឃួង ស្រេង អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយ​គណៈ​បញ្ជា​ការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ទាំង​១៤​ បំពេញការងារព្រមៗគ្នាដោយបាន​ប្ដេជ្ញាថា នឹងលុបបំបាត់ឱ្យអស់នូវរាល់បទល្មើសគ្រប់ប្រភេទ​រួមទាំង​ល្បែងស៊ីសងខុសច្បាប់​គ្រប់​ប្រភេទ​ ជាពិសេស​បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងមូលដ្ឋានរបស់ខ្លួន ។

នេះបើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនាព្រឹកថ្ងៃទី៧​ ខែមិថុនា​ ឆ្នាំ​២០២៦។

លោកស្រីបានបន្តថា៖​ ក្នុងប្រតិបត្តិការ​ កាលពីថ្ងៃម្សិលមិញនេះ ក្រុមការងារបានបង្រ្កាបបទល្មេីស​រួម​មាន​៖​ 

១ ខណ្ឌសែនសុខ៖​ នៅបុរី ពិភពថ្មី អាស៊ីអាគ្នេយ៍ ផ្ទះលេខ៣៤ ផ្លូវលេខ០១ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ៥នាក់ ដកហូតវត្ថុតាង រួមមាន៖ កុំព្យូទ័រ (LAPTOP) ១គ្រឿង កុំព្យូទ័រ (ALL IN ONE) ៤គ្រឿង ទូរស័ព្ទ ១៩គ្រឿង ម៉ូនីទ័រ ៣គ្រឿង ធុង CPU ១ គ្រឿង និងស៊ីមកាតមួយចំនួន។ តា ម កា រ ធ្វើ កោសល្យវិច័ យ លើសម្ភារៈ វត្ថុតាង ឧបករ ណ៍ អេឡិច ត្រូ និ ច (ទូរស័ព្ទ និងកុំព្យូទ័រ) របស់សមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំង បទល្មើសបច្ចេកវិទ្យា សន្និដ្ឋាន បានថាទីតាំងខាងលើជាប់ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើសការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា​ (ONLINE SCAMS)។ 

២ ខណ្ឌមានជ័យ៖​ នៅខុនដូ អឺប៊ែន Urban Village ផ្លូវ​ ៦០ម៉ែត្រ ភូមិព្រែកតាគង់១  សង្កាត់ចាក់អង្រែ​ ក្រុមការងារ​ដឹកនាំដោយឯកឧត្តម សុខ ពេញវុធ និងឯកឧត្ដមហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលក្រុមការងាររកឃើញមានជនបរទេសចំនួន ០៦នាក់ សង្ស័យពាក់ព័ន្ធ Online Scams និងបានធ្វើការដកហូតសម្ភារពាក់ព័ន្ធមួយចំនួនរួមមាន៖ ទូរស័ព្ទដៃ ៣២គ្រឿង កុំព្យូទ័រយួរដៃ ០៧គ្រឿង IPad ០១គ្រឿង លិខិតឆ្លងដែនក្លែងក្លាយ ០៣ក្បាល និងដាវ ០១។ ជនសង្ស័យ និងវត្ថុតាងបានបញ្ជូនទៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ និងបានបិទឃ្លុំចំនួន ០២បន្ទប់​ សង្ស័យជាប់ពាក់ព័ន្ធនឹង អនឡាញស្គេម(Online Scams) និងប្រើប្រាស់គ្រឿងញៀន។

៣ ខណ្ឌទួលគោក៖​ នៅបន្ទប់លេខ៨១០ ជាន់ទី៨ និងនៅបន្ទប់លេខ១៩០៣ ជាន់ទី១៩ នៃអគារខុនដូរ SKY31 អគារលេខ១៥៥ ស្ថិតនៅ លើ ផ្លូ វ លេខ២៨៧ កែង ផ្លូវលេខ៥២៨ ក្រុម៤៩ ភូមិ១៣ សង្កាត់បឹងកក់ទី១ បានឃាត់ខ្លួនជន​សង្ស័យ ចំនួន ៨នាក់ ដកហូតវត្ថុតាង​ រួមមាន កុំព្យូទ័រ (All In One) ២គ្រឿង កុំព្យូទ័រ (Laptop) ៦​គ្រឿង​ ទូរស័ព្ទ ៨គ្រឿង និងលិខិតឆ្លងដែន ៤ក្បាល (ចិន ៣ក្បាល និងវៀតណាម ១ក្បាល) ជាប់ពាក់ព័ន្ធនឹងបទល្មើសល្បែងស៊ីសងអនឡាញខុសច្បាប់ ។ 

លោកស្រីអ្នកនាំពាក្យបានបញ្ជាក់ទៀតថា៖​ រីឯនៅបន្ទប់លេខ ២០០៨ ជាន់ទី២០ និងបន្ទប់លេខ​២១១១ ជាន់ទី២១ នៃខុនដូរដដែលនេះ បានឃាត់ខ្លួនជនសង្ស័យ​ចំនួន ២នាក់ ដកហូតវត្ថុតាងរួមមាន៖ ទូរស័ព្ទ​ដៃ ២គ្រឿង និងលិខិតឆ្លងដែន ២ក្បាល ជាប់ពាក់ព័ន្ធនឹងករណីរស់នៅខុសច្បាប់។

៤ នៅខណ្ឌចំការមន ៖​ ក្រុមការងារ​ដឹកនាំដោយ ឯកឧត្តម ឯក ឃុនដឿន អភិបាលរងរាជធានី​សហការ​ជាមួយគណបញ្ជាការឯកភាពខណ្ឌចំការមន បានចុះរដ្ឋបាល និងបង្ក្រាបទីតាំងបើក​ល្បែងសុីសងខុសច្បាប់ចំនួន ៦ទីតាំង នៅចំណុចផ្សារចិនផ្លូវ ៧៨ សង្កាត់ទន្លេរបាសាក់ ដែលក្នុងប្រតិបត្តិការនេះ ក្រុមការងារក៏បានឃាត់ខ្លួនជនជាតិចិន ២នាក់ គ្មាន លិខិតឆ្លងដែនផងដែរ។

លោកស្រី អ្នកនាំពាក្យក៏បាន​បន្ថែមថា៖​ ក្នុងថ្ងៃដដែលនោះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យ ចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំង រស់នៅប្រមូលផ្ដុំតាមអនុក្រឹត្យ​លេខ០៣ បានសរុបចំនួន ២ទីតាំង មនុស្សចំនួន ២នាក់ គិតជាថវិកាសរុបបានចំនួន ៨.០០០.០០០រៀល។ រីឯជន​សង្ស័យ​ និង​វត្ថុតាង​ទាំង​អស់​ ត្រូវ​បាន​ប្រគល់​ជូន​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដេីម្បី​បន្ត​នីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង