ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមឃួងស្រេង៖ការសម្រេចចិត្តរបស់បងប្អូនអតីតបេក្ខជន ភ្នាក់ងារ សកម្មជន ទាំង៣៦៥រូប ចូលមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ព្រោះគណបក្សប្រជាជនកម្ពុជា មានតួនាទី មិនអាចខ្វះបានសម្រាប់ជាតិមាតុភូមិ ទាំងកិច្ចការពារជាតិ ការពារអាយុជីវិតប្រជាពលរដ្ឋ 

19

ភ្នំពេញ៖អតីតបេក្ខជន ភ្នាក់ងារ សកម្មជន និងអ្នកគាំទ្រ គណបក្សផ្សេងៗនៅក្នុងមូលដ្ឋាន ខណ្ឌមានជ័យ ចំនួន៣៦៥រូប បានសម្រេចចិត្ត មករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលពួកគេបានមើលឃើញច្បាស់ពីគោលនយោបាយនិងការដឹកនាំដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជា ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីជាតិនិងមាតុភូមិ។

  ពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ទាំង៣៦៥រូបនេះបានធ្វើឡើងនាព្រឹកថ្ងៃអាទិត្យទី ៧ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព ឯកឧត្ដមឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នៅទីស្នាក់ការគណៈកម្មាធិកា រគណបក្ស ខណ្ឌមានជ័យ។

  ក្នុងឱកាសនោះឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍ថា៖ការសម្រេចចិត្តរបស់បងប្អូនទាំង៣៦៥រូប ចូលមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ព្រោះគណបក្សប្រជាជនកម្ពុជា មានតួនាទី មិនអាចខ្វះបានសម្រាប់ជាតិមាតុភូមិ 

ទាំងកិច្ចការពារជាតិ ការពារអាយុជីវិតប្រជាពលរដ្ឋ ការរំដោះជាតិ ធ្វើការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនរហូតដល់សព្វថ្ងៃនិងមានចក្ខុវិស័យធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

   ឯកឧត្ដមឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានបន្តទៀតថា៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានខិតខំខ្លាំងណាស់ ក្នុងការបង្រួបបង្រួមជាតិ បង្រួបបង្រួមប្រជាពលរដ្ឋឱ្យក្លាយជាកម្លាំងរួមតែមួយ ជាខឿនការពារជាតិ  លើកលែងតែទន្ឌិតសម រង្ស៊ី តែម្នាក់គត់។  ក្នុងឱកាសនោះដែរឯកឧត្ដមឃួង ស្រេង បានសូមឱ្យប្រជាពលរដ្ឋទាំងអស់ជឿទុកចិត្តលើការដឹកនាំរបស់សម្តេចទាំង២ សម្តេចមិនរត់ចោលបងប្អូនទេ ទោះក្នុងកាលៈទេសៈ ណាក៏ដោយ។ គណបក្សប្រជាជនកម្ពុជានិយាយតិចធ្វើច្រើន ស្ងាត់ តែមិនស្ងៀម។

   ជាមួយគ្នានេះលោក សេង គន្ធ  ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខណ្ឌមានជ័យ បានជម្រាបជូនពីភូមិសាស្ត្រនិងស្ថិតិប្រជាពលរដ្ឋនៅក្នុងខណ្ឌ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន ជាមួយនិងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS)ជាដើម។      

  លោកសេង គន្ធ បានបញ្ជាក់ទៀតថា៖ នៅក្នុងការបោះឆ្នោតកន្លងទៅនេះ នៅខណ្ឌមានជ័យ ពលរដ្ឋដែលបានអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាកើនឡើងចំនួន១២៤១៨នាក់ ដែលបានបង្ហាញពីការជឿទុកចិត្ត ពីសំណាក់ប្រជាពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជារបស់យើង៕

អត្ថបទដែលជាប់ទាក់ទង