ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមបាល់បោះអង្គុយជនពិការកម្ពុជាឈ្នះ មេដាយមាសទាំង២វិញ្ញាសា ក្នុងព្រឹត្តិការណ៍កីឡាបាល់បោះអង្គុយជនពិការជើងឯកអាស៊ី លើកទី២ (2nd Asian Para Throwball Championship) ឆ្នាំ២០២៦

20

ភ្នំពេញ៖សូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការវិលត្រឡប់របស់ក្រុមបាល់បោះអង្គុយជនពិការកម្ពុជា ដែលបាននាំយកជ័យជម្នះ និងកិត្តិយសដ៏ធំធេងជូនជាតិមាតុភូមិ ពីប្រទេសម៉ាឡេស៊ី!

អត្តពលិកជនពិការកម្ពុជាយើងទាំងផ្នែកបុរស និងនារី នៅតែបន្តរក្សាភាពខ្លាំងរបស់ខ្លួន ដោយបានការពារតំណែងជើងឯក និងឈ្នះ មេដាយមាសទាំង២វិញ្ញាសា ក្នុងព្រឹត្តិការណ៍កីឡាបាល់បោះអង្គុយជនពិការជើងឯកអាស៊ី លើកទី២ (2nd Asian Para Throwball Championship) ឆ្នាំ២០២៦។

អ្វីដែលកាន់តែអស្ចារ្យ គឺក្រុមយើងបានលេងយ៉ាងល្អ និងឈ្នះគ្រប់ការប្រកួតរហូតដល់វគ្គផ្តាច់ព្រ័ត្រ ដោយទទួលបានលទ្ធផលបច្ចេកទេសដ៏ត្រចះត្រចង់ ដោយក្រុមនារីកម្ពុជា ឈ្នះ ក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី ក្នុងលទ្ធផល ៣-០ និងក្រុមបុរសកម្ពុជា ឈ្នះ ក្រុមស្រីលង្កា ក្នុងលទ្ធផល ៣-០។ 

ជ័យជម្នះនាពេល គឺជាការបន្តនូវប្រវត្តិសាស្ត្រជោគជ័យថ្មីមួយទៀត បន្ទាប់ពីបងប្អូនបានឈ្នះមេដាយមាសជាលើកទី១ កាលពីឆ្នាំ២០២៥។ នេះសបញ្ជាក់យ៉ាងច្បាស់ពីការតស៊ូ លះបង់ ស្មារតីកីឡាដ៏មោះមុត និងសមត្ថភាពដ៏អស្ចារ្យដែលមិនអាចកាត់ថ្លៃបាន៕

អត្ថបទដែលជាប់ទាក់ទង