ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខណ្ឌទួលគោកចុះពិនិត្យទីតាំងសង្ស័យបទល្មើស Online Scam រកឃើញជនបរទេស១៣សញ្ជាតិ

23

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក បានដឹកនាំ ដោយលោក ជា ពិសី ជាប្រធាន បានចុះរដ្ឋបាល និងស្រង់ស្ថិតិជនបរទេសនៅតាមបុរី សណ្ឋាគារ ខុនដូ អាផាតមិន ការដ្ឋានសំណង់ អគារស្នាក់នៅរួម ផ្ទះសំណាក់ និងផ្ទះជួលចំនួន ១៣ទីតាំងរកឃើញជនបរទេស១៣សញ្ជាតិ។ប៉ុន្តែទោះបីជាយ៉ាងណាក្តី ពុំមានបទល្មើស Online Scam កើតឡើងឡើយ។

  បើតាមរបាយការណ៍របស់ រដ្ឋបាលខណ្ឌទួលគោកបានឱ្យដឹងថា៖ ដោយអនុវត្តតាមអនុក្រឹត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ និងបទញ្ជាលេខ០១ បប ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល និង ក្រោមការដឹកនាំរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ 

នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក បានដឹកនាំ និងប្រគល់ភារកិច្ចជូនគណៈអភិបាលខណ្ឌ ដឹកនាំកម្លាំងចុះរដ្ឋបាល និងស្រង់ស្ថិតិជនបរទេសនៅតាមបុរី សណ្ឋាគារ ខុនដូ អាផាតមិន ការដ្ឋានសំណង់ អគារស្នាក់នៅរួម ផ្ទះសំណាក់ និងផ្ទះជួល នៅតាមសង្កាត់ទាំង១០ បានចំនួន ១៣ទីតាំង ក្នុងនោះមានជនបរទេសស្នាក់នៅសរុបចំនួន ៦៨នាក់ (ស្រីចំនួន ២៥នាក់) និងចំនួន ១៣សញ្ជាតិ ពុំមានបទល្មើស Online Scam កើតឡើងឡើយ៕

អត្ថបទដែលជាប់ទាក់ទង